Honda BeAT ឆ្នាំ២០២០ ចេញលក់នៅឥណ្ឌូនេស៊ី តម្លៃតែជាង១ពាន់ស្តើង

  • 2020-01-21 01:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញលក់ម៉ូតូ Honda BeAT ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ដោយចែកចេញជា ៣ប្រភេទ និង ៩ពណ៌។

ម៉ូតូ Honda BeAT ថ្មី មានតម្លៃ ១ ២០០ដុល្លារ សម្រាប់ប្រភេទប្រើហ្វ្រាំង CBS , ១ ២៥០ដុល្លារ សម្រាប់ប្រភេទប្រើប្រហ្វាំង CBS និងមានមុខងារ Idling Stop System និង ១ ២៦០ដុល្លារ សម្រាប់ប្រភេទ Deluxe។

BeAT ថ្មី បំពាក់ម៉ាស៊ីន SOHC កម្លាំង ១១០សេសេ ស៊ីឡាំង១ ជាមួយបច្ចេកវិទ្យា eSP និងប្រព័ន្ធប៊ិចសាំង PGM-Fi។ ជិះចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ ម៉ូតូប្រភេទលេខអូតូនេះស៊ីសាំងត្រឹម ១,៦លីត្រប៉ុណ្ណោះ ខណៈមានចំណុះធុងសាំងដល់ ៤,២លីត្រ ឬអាចជិះដល់ចម្ងាយ ២៥៤គីឡូម៉ែត្រពេលចាក់សាំងមួយពេញ។

ដោយឡែកឃ្លុបក្រោមកែបរបស់វាមានទំហំធំ ចំណុះ ១២លីត្រ ហើយមានរន្ធ USB សម្រាប់សាកថ្មទូរសព្ទនៅខាងមុខ។ BeAT មានកម្ពស់ពីដី ៧៤០សង់ទីម៉ែត្រ និងទម្ងន់ ៨៩គីឡូក្រាម។ កុងទ័ររបស់វាជាប្រភេទ LCD ហើយប្រើចង្កៀងមុខ LED ទៀតផង៕

ប្រភព៖ paultan   ប្រែ​សម្រួល៖ សេង ឡុង