មក​ស្គាល់​មុខ កីឡាករ​ទី១ ដែល​រក​គ្រាប់​បាល់​យ៉ាង​តិច ១៥គ្រាប់​រយៈពេល ១៤ឆ្នាំ​ជាប់​ៗ​គ្នា

  • 2020-01-20 11:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ មាន​កីឡាករ​ល្អៗ​ជា​ច្រើន ដែល​រក​បាន​រាប់រយ​គ្រាប់ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ជា​កីឡាករ​ទី១ ដែល​រក​គ្រាប់​បាល់​យ៉ាង​តិច​ ១៥​គ្រាប់​ក្នុង​ប្រកួត​លីគ​កំពូល​ នា​រយៈពេល ១៤ឆ្នាំ​ជាប់​ៗ​គ្នា នៃ​ក្របខ័ណ្ឌ​លីគ​កំពូល​ទាំង​ ៥។

ក្រោយ​ស៊ុត​បាន ២គ្រាប់​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Parma នៃ​ក្របខ័ណ្ឌ​លីគ​កំពូល​អ៊ីតាលី Ronaldo រក​បាន​ ១៦គ្រាប់​ហើយ​នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលី​នៅ​រដូវ​កាល​ ២០១៩។

Ronaldo ចាប់​ផ្ដើម​អាជីព​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ២០០៣ ប៉ុន្តែ​ចាប់​ផ្ដើម​រក​គ្រាប់​បាន​ច្រើន​នៅ​អំឡុង​ឆ្នាំ២០០៦ កាល​ពី​គេ​លេង​នៅ​ក្លឹប Manchester United។

បើ​ងាក​មក​មើល​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League វិញ កីឡាករ​ក្លឹប​ Juventus រូប​នេះ ក៏​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ដែរ ដោយ​រក​បាន ១២៩គ្រាប់៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី