ពេលនេះ Apple ចាប់ផ្ដើមលក់ iPhone XS/XS Max មួយទឹកជាផ្លូវការ

  • 2020-01-21 02:40:31
  • ចំនួនមតិ 2 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ Apple នៅ​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​ដាក់​លក់ iPhone XS/XS Max ប្រភេទ Refurbish (ប្រភេទ​មួយ​ទឹក​ដែល​ជួសជុល​រួច) ដែល​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ​ឡើង​ទៅ។

សម្រាប់​ប្រភេទ Refurbish ដែល Apple ដាក់​លក់​នេះ​គឺ​មាន​ការ​ធានា​មួយ​ឆ្នាំ​ដូច​ iPhone ថ្មី, មាន​គ្រឿង​បន្លាស់​និង​សៀវភៅ​ណែនាំ​ត្រឹម​ត្រូវ, មាន​ថ្ម​ថ្មី និង​សម្បក​ទូរសព្ទ​ថ្មី និង​មាន​ប្រអប់​ពណ៌​ស​ថ្មី​ផង​ដែរ។

សម្រាប់ iPhone XS មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ​សម្រាប់​ទំហំ ៦៤ GB ដែល​តម្លៃ​ថ្មី​គឺ ៨៩៩ ដុល្លារ។ ចំណែក​ iPhone XS Max ទំហំ ៦៤GB មាន​តម្លៃ ៧៩៩ ដុល្លារ ដែល​តម្លៃ​ថ្មី​គឺ ៩៩៩ ដុល្លារ។ បញ្ជាក់ថាផលិតផលមួយទឹកនេះគឺមានលក់នៅតែសហរដ្ឋអាមេរិក​ប៉ុណ្ណោះ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង