ភ្ញាក់តិចអី! James Ji និង​ Bow Maylada ចាប់ដៃគ្នា​ជា​លើក​ដំបូង​បង្អស់​ក្នុង​ភាពយន្តខ្នាតធំថ្មី

  • 2020-01-21 04:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ព័ត៌មាន​ពិសេស​ថ្មី​មួយ​ទាក់ទង​នឹង​ James Jirayu ដែល​នឹង​ចាប់ដៃ​សម្ដែង​ជាមួយ​នឹង​ Bow Maylada ជា​លើក​ដំបូង​បង្អស់​មិនធ្លាប់មាន​ពីមុន។

បើ​តាម​ការ​ឲ្យ​ដឹង​តាម​វិបសាយ​សារព័ត៌មាន​ជា​ច្រើន​របស់​ថៃ​ បាន​បញ្ជាក់​ថា​ ជួបគ្នា​ជា​លើក​ដំបូងរបស់ James និង​ Bow ពេល​នេះ​ គឺ​នៅ​ក្នុងខ្សែភាពយន្ត​ខ្នាតធំថ្មី។ ភាព​ភ្ញាក់​ផ្អើល​ដំបូង​ គឺនៅពេល​ដែល Bow បង្ហោះរូប​ជាមួយ​ James Jirayu និង​ក្រុមការងារ​ផ្សេងទៀត​លើ Instagram Story ដោយ​នាង​បាន​សរសេរ​ពីលើ​ថា​ «ការថត​រឿង​ថ្មី​បញ្ចប់​ហើយ»។

ដោយឡែក​សម្រាប់ព័ត៌មាន​ផ្សេង​ទៀត​ទាក់ទង​នឹង​រឿង​ថ្មី​នេះ​ដែរ នៅ​មិន​ទាន់​មាន​ការ​បង្ហើប​នៅ​ឡើយ ប៉ុន្តែ​យ៉ាង​ណា​អ្នក​គាំទ្រ​ត្រៀម​ចិត្ត​រីករាយ​មុន​បាត់ទៅហើយ​ ក្នុង​ការ​ទៅ​ទស្សនា​រឿង​ថ្មី​របស់​ Idol ទាំង​ ២។ ម្យ៉ាង​គ្រប់គ្នា​ក៏​សប្បាយ​ចិត្ត​ដែល​ឃើញ​តារា​ដែល​ស្ថិត​នៅ​ប៉ុស្តិ៍ទូរទស្សន៍ ២​ផ្សេង​គ្នា​នេះ​មានឱកាស​រួមសហការ​ការងារ​ជាមួយគ្នា​បែប​នេះ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី