vivo ត្រៀម ១៦៨លានរៀល សម្រាប់ជាអាំងប៉ាវជូនដល់អតិថិជន
- 2020-01-21 07:05:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
vivo ត្រៀម ១៦៨លានរៀល សម្រាប់ជាអាំងប៉ាវជូនដល់អតិថិជន
ចន្លោះមិនឃើញ
ក្រោយពីស្មាតហ្វូនក្រុមហ៊ុន vivo បានដាក់ឲ្យដំណើរការនៅលើទីផ្សារនូវផលិតផលថ្មីៗនាពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះអតិថិជនដែលបានបង្ហាញការគាំទ្រដល់ក្រុមហ៊ុន vivo ខ្ពស់ហួសពីការរំពឹងទុក។ បើធៀបទៅនឹងស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែល ស្មាតហ្វូន vivo ពិតជាមានសមត្ថភាពខ្ពស់ មានការរចនាប្លែកស្អាត បច្ចេកវិទ្យាកាន់តែជឿនលឿន និងសំបូរបែបសម្រាប់មនុស្សសម័យថ្មី។
ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន vivo នឹងផ្ដល់ជូននូវរង្វាន់ដល់ទៅ ១៦៨ លានរៀលសំរាប់អតិថិជនដែលទិញទូរសព្ទ vivo ចាប់ពីថ្ងៃទី ២១ ដល់ ២៥ ខែមករា ២០២០ ខាងមុខនេះ ដើម្បីជាអាំងប៉ាវក្នុងឱកាសបុណ្យចូលឆ្នាំចិន។ កម្មវិធីនេះមានសម្រាប់ម៉ូដែលទូរសព្ទ vivo គ្រប់តម្លៃទាំងអស់។
ពេលទិញទូរសព្ទ vivo គ្រប់ម៉ូដែល សូមកុំភ្លេចសួរម្ចាស់ហាងដើម្បីផ្សងសំណាងចាប់ឆ្នោតនៅនឹងកន្លែងផ្ទាល់តែម្ដង ដែលកម្មវិធីនេះនឹងមាននៅទូទាំងប្រទេស។ កុំភ្លេចប្រាប់មិត្តភ័ក្ដិបងប្អូនផង ដើម្បីបានឈ្នះរង្វាន់ធំទាំងអស់គ្នា! ចង់ដឹងថាមានរង្វាន់អ្វីខ្លះកុំភ្លេចចូល Page ផ្លូវការ vivo មើលនៅថ្ងៃទី ២១ មករានេះ៕