ម្សិល​មិញ​ខ្ទេច​ Lamborghini ថ្ងៃ​នេះ​ Romero ជិះ​ឡាន​ថ្មី​មក​ហ្វឹកហាត់

  • 2020-01-21 13:47:51
  • ចំនួនមតិ 1 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


អ្នក​ចាំ​ទី​សញ្ជាតិ​អាហ្សង់ទីន​ Sergio Romero ត្រូវ​បាន​គេ​ឃើញ​ជិះ​ឡាន​មក​កន្លែង​ហ្វឹកហាត់​​របស់​ក្លឹប​ Manchester United ដដែល បន្ទាប់​ពី​គេ​ទើប​តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិលមិញ​នេះ​។

ក្នុង​ថ្ងៃ​នេះ​ អ្នក​ចាំ​ទី​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ បាន​បើក​ឡាន​ម៉ាក​ Audi ហើយ​ឆ្លៀត​​បក់​ដៃ​មក​កាមេរ៉ា​សុវត្ថិភាព​ នៅ​ពេល​ដែល​គេ​មក​ដល់​កន្លែង​ហ្វឹកហាត់​ដដែល​នោះ​។

កាល​ពី​ម្សិលមិញ​នេះ​ Romero ត្រូវ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ នៅ​ពេល​ទៅ​ដល់​កន្លែង​ហ្វឹក​ហាត់​ក្លឹប​របស់​គេ ដែល​បង្ក​ឲ្យ​ឡាន​របស់​គេ​ម៉ាក​ Lamborghini មាន​តម្លៃ​ដល់​ទៅ​ជាង​ ២២ម៉ឹន​ដុល្លារ​ខូច​យ៉ាង​ដំណំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Sergio Romero បាន​មក​ហ្វឹកហាត់​ទៀង​ទាត់​នេះ​ គឺ​ដោយ​សារ​តែ​គេ​កំពុង​តែ​ត្រៀម​ខ្លួន​ក្នុង​ប្រកួត​ Premier League ខាង​មុខ​ជា​មួយ​នឹង​ក្លឹប​ Burnley ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី