៩៣​នាទី Everton ២-០ សល់​២​នាទី​ចុង​ក្រោយ​ Newcastle តាម​ស្មើ​

  • 2020-01-22 03:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៣​មាន​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​បាន​កើត​ឡើង​ដោយ​ Newcastle បាន​វាយ​បក​តាម​ស្មើ​ Everton ២-២ ត្រឹម​១​នាទី​មុន​ចប់​ការ​ប្រកួត​ប៉ុណ្ណោះ។​

ជំនួប​នៅ​កីឡដ្ឋាន​ Goodison Park ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​២​គ្រាប់​មុន​ ដោយ​គ្រាប់​ទី​មួយ​កើត​ឡើង​នៅ​នាទី​៣០​ធ្វើ​បាន​ដោយ​ Moise Kean ហើយ​គ្រាប់​ទី​ពីរ​គឺ​ជា​គុណសម្បត្តិ​របស់​ Calvert-Lewin។​ យ៉ាង​ណា​សល់​២​នាទី​មុន​ចប់​ការ​ប្រកួត​ Newcastle តាម​ស្មើ​២​គ្រាប់​វិញ​ស៊ុត​​ដោយ​ Florian Lejeune តែ​ម្នាក់​ឯង។​

ក្នុង​​ប្រកួត​នោះ​ក្រុម​រហស្សនាម​សារិកា​ព្រៃ​ ស៊ុត​ចំ​គោល​ដៅ​​២​ដង​ប៉ុណ្ណោះ​ ហើយ​ចូល​ទី​​២​គ្រាប់​តែ​ម្ដង។​ Newcastle ប្រើ​ពេល​១០២​វិនាទី​ដើម្បី​តាម​ស្មើ​ ហើយ​វា​ក៏​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ដែរ ដែល​ពួកគេ​ស៊ុត​ចូល​២​គ្រាប់​នៅ​នាទី​៩០+៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន