​ដឹងអត់!​ ​រន្ធ​ខ្មៅ​ ​ជិត​កាមេរ៉ា ​iPhone​ ​បង្កើតឡើង​ដើម្បីអ្វី?

  • 2020-01-22 08:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ ​ដែល​ប្រើប្រាស់​ ​iPhone​ ​បាន​ដឹង​ ​និង​ប្រហែល​ជា​ឆ្ងល់​ ​ថា​ហេតុអ្វី​ ​នៅ​ជិត​កាមេរ៉ា​ក្រោយ​របស់​ស្មាតហ្វូន​នេះ​ ​មាន​រន្ធ​ខ្មៅ​ ​ហើយ​វា​​មាន​​ប្រយោជន៍​អ្វី។​

 ចំពោះ​រន្ធ​ខ្មៅ​នេះ​ ​គឺ​គេ​ផលិត​ឡើង​សម្រាប់​មុខងារ​ ​កាត់​បន្ថយ​សម្លេង​ខ្យល់​រំខាន​ ​(​ ​Noise Cancelling Microphone​ ​)​ ​ពេល​ថត​វីដេអូ​ ​និង​ពេល​សន្ទនា​។​ ​លើស​ពី​នេះ​លើ​ ​iPhone​ ​នី​មួយៗ​មាន​រន្ធ​ខ្មៅ​ច្រើន​ ​កន្លែង​ ​ដោយ​មាន​នៅ​ជិត​កាមេរ៉ា​ក្រោយ​ នៅផ្នែកខាងក្រោម ​នៅ​ផ្នែក​ខាង​លើ​ជិត​រន្ធ​កាស​ ​សម្រាប់​ iPhone​ 4​ ​និង​ផ្នែក​ខាង​មុខសម្រាប់​ ​iPhone​ ​5​ ​។​

 iPhone5-335-575px

 ដោយ​សារ​តែ​ ​រន្ធ​ខ្មៅ​នេះ​​​ហើយ​ ​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​អាច​និយាយ​សន្ទនា​គ្នា​តាម​ ​iPhone​ ​បាន​យ៉ាង​ងាយ​ស្រួល​ទោះ​ជា​នៅ​កន្លែង​ដែល​មាន​សម្លេង​រំខាន​ច្រើន​ ​ក៏​ដោយ​ ​៕​

ចុចអាន៖

ប្រភព៖ alltechbuzz ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​