ឡាន Ford F-150 Tactical Edition ថ្មី រឹតតែកាច និងខ្លាំង ហើយផលិតតិចគ្រឿងទៀត

  • 2020-01-23 03:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកែច្នៃរថយន្តអាមេរិក Roush Performance ទើបតែបានបញ្ចេញរថយន្ត F-150 ស៊េរីឆ្នាំ២០២០ ថ្មី ដែលតុបតែងខ្លួនរឹតតែកាច ហើយកែម៉ាស៊ីនរឹតតែខ្លាំងទៀតផង។

រថយន្តរបស់ Roush ថ្មីនេះត្រូវបានហៅថា F-150 5.11 Tactical Edition ដែលផលិតផ្អែកលើរថយន្ត F-150 Lariat ហើយនឹងត្រូវផលិតត្រឹម ១៥០គ្រឿងប៉ុណ្ណោះ។

F-150 5.11 Tactical Edition បានបំពាក់ម៉ាស៊ីនកែចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង ជាមួយនឹង Roush Supercharger ចំណុះ ២,៦៥លីត្រ ដែលមានកម្លាំងសរុប ៦៥០សេះឯណោះ។ គួរឲ្យដឹងថា រថយន្ត F-150 Lariat ធម្មតា មានកម្លាំងត្រឹមតែ ៣៩៥សេះប៉ុណ្ណោះ។

ក្រៅពីនោះ F-150 របស់ Roush ថ្មីនេះ បានបំពាក់ប្រព័ន្ធបំពង់ស៊ីម៉ាំង Roush Active Catback Performance Exhaust System និងប្រព័ន្ធបូម Fox 2.0 Performance Series Suspension System ដែលជួយលើកកម្ពស់រថយន្តកាន់តែខ្ពស់។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់យ៉ាន់ទំហំ ២០អ៊ីង និងសម្បកកង់ទំហំ ៣៣អ៊ីង សម្រាប់បើកបរលើគ្រប់ស្ថានភាពផ្លូវ ហើយផ្តល់នូវការទប់លំនឹងកាន់តែប្រសើរ។

រថយន្ត F-150 5.11 Tactical Edition ឆ្នាំ២០២០ នេះ មានតម្លៃចាប់ពី ៧៣ ២០០ដុល្លារ ខណៈរថយន្ត F-150 Lariat ធម្មតាមានតម្លៃត្រឹម ៤២ ២០០ដុល្លារប៉ុណ្ណោះ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង