ក្រុម​ អាយ​ ធី​ ស៊ី​ លើក​ទី១​ចូល​លេង​ពាន​ Tiger Street Football 2020​ ព្រោះ​ការ​ប្រកួត​នេះ​ប្លែក​

  • 2020-01-24 12:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​បាល់ទាត់ អាយ​ ធី​ ស៊ី​ មូលហេតុ​សម្រេច​ចិត្ត​ចូលរួម​លេងពាន​រង្វាន់​បាល់ទាត់​ Tiger Street Football 2020​ មណ្ឌល​ប៉ោយប៉ែត​ឆ្នាំ​នេះ​ ដោយ​សារ​កម្មវិធី​នេះ​លេង​ប្លែក​ខុស​ពី​រាល់​ដង​ និង​ចង់​សាក​សមត្ថភាព​ក្រុម​ផង​ដែរ។​

ក្រុម អាយ ធី ស៊ី

កីឡាករ​ ជឿន​ ភារម្យ​ ប្រធាន​ក្រុម​ អាយ​ ធី​ ស៊ី​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​ខ្លួន​ទើប​តែ​បង្កើត​ឲ្យ​មាន​ឈ្មោះ​ត្រឹមត្រូវ​ឆ្នាំ​នេះ​ទេ​ ប៉ុន្តែ​សមាជិក​និមួយៗ​បាន​លេង​ជា​មួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ។​ ដោយ​សារ​តែ​កម្មវិធី​បាល់ទាត់​ Tiger Street Football 2020​ របៀប​លេង​ខុស​ពី​ធម្មតា​ និង​ចង់​សាក​សមត្ថភាព​ក្រុម​របស់ខ្លួនផងនោះ ទើប​ជំរុញ​ទឹក​ចិត្ត​គ្រប់​គ្នា​ឲ្យ​ដាក់​ពាក្យ​សាកល្បង​ប្រកួត​តែ​ម្ដង​ទៅ។​

ទិដ្ឋភាពចាប់គូថ្ងៃ​មិញ

យ៉ាង​ណា​មិញ​កីឡាករ​វ័យ​ ២២​ឆ្នាំ​ខាង​លើ​នេះ​ ដាក់​ក្ដី​សង្ឃឹម​ ៧០%​ ថា​អាច​នឹង​ធ្វើ​បាន​ល្អ​ និង​មិន​ញញើត​ក្រុម​ខ្លាំង​ដទៃ​ឡើយ​ ថែមទាំងប្ដេជ្ញា​តស៊ូ​ប្រកួត​មិន​ចុះចាញ់​ឡើយ។​ តំណាង​ក្រុម​ថ្មី​ថ្មោង​នៅ​ប៉ោយប៉ែត​នេះ​ក៏​ថ្លែង​អំណរគុណ​ដល់​ក្រុម​ហ៊ុន Tiger Beer​ ដែល​បាន​បង្កើត​កម្មវិធី​បាល់ទាត់​នេះ​ឡើង​ ដើម្បី​អ្នក​ស្រឡាញ់​បាល់ទាត់​នៅ​ទី​នេះ​មាន​ឱកាស​បញ្ចេញ​សមត្ថភាព។​

ទិដ្ឋភាពចាប់គូថ្ងៃ​មិញ

ជម្រាប​ដែរ​ថា​ការ​ប្រកួត​ពាន​រង្វាន់​ Tiger Street Football 2020​ មណ្ឌល​ក្រុង​ប៉ោយប៉ែត​នេះ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ២៦​ ខែ​មករា​ នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ 5​ មុន​ផ្សារ​ Big C។​ ក្រុម​ដែល​ចូលរួម​ប្រកួត​ឆ្នាំនេះ​គឺ​មាន​ចំនួន​ ៨២​ក្រុម​ ហើយ​នឹង​ចាប់​ផ្ដើម​ប្រកួត​​ពី​ម៉ោង​៧ព្រឹក​ស្អែក​នេះតទៅ។​ បន្ទាប់​ពី​ប្រកួត​ចប់​ក៏​មាន​ការ​ប្រគំតន្រ្តី​កម្សាន្ត​នៅ​ពេល​រាត្រី​ចំនួន​ពីរ​យប់​ទៀត​ផង។​

ក្នុង​មណ្ឌល​ប៉ោយប៉ែត​នេះ​គឺ​តម្រូវ​យក​៦​ក្រុម​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃ​ទី២៩ ​កុម្ភៈ​ និង​ទី១​ មីនា​ ២០២០៕

ទិដ្ឋភាពចាប់គូថ្ងៃ​មិញ
  • ប្រាក់​រង្វាន់​ក្នុង​មណ្ឌល​ប៉ោយប៉ែតនេះគឺ៖​

ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

ទិដ្ឋភាពចាប់គូថ្ងៃ​មិញ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​