ចិនចាប់ផ្ដើមចេញយុទ្ធនាការបង្ក្រាបការជួញដូរសត្វព្រៃ ក្រោយផ្ទុះជំងឺឆ្លងកាចសាហាវ

  • 2020-01-28 01:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន​និង​រាល​ដាល​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទៀត​ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុខភាព​ប្រជាជន អាជ្ញាធរ​បាន​ចាប់​ផ្ដើម​ចេញ​យុទ្ធនាការ​បង្ក្រាប​ការ​ជួញ​ដូរ​សត្វ​ព្រៃ ដោយ​ពួកគេ​ជឿ​ថា​ជា​ប្រភព​ដែល​ចម្លង​មេរោគ​មក​កាន់​មនុស្ស។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ​ឲ្យ​ដឹង​ថា មន្ត្រី​បាន​ប្រកាស​ឲ្យ​ផ្អាក​ការ​ជួញ​ដូរ​សត្វ​ព្រៃ​បណ្ដោះ​អាសន្ន​ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ឲ្យ​ដឹង​ថា "អាជីវករ​ដែល​ត្រូវ​បាន​រក​ឃើញ​បំពាន និង​មិន​គោរព​តាម​ការ​ហាម​ឃាត់​នេះ នឹង​ត្រូវ​បិទ​ចោល​ហើយ​រង​ពិន័យ​មិន​អាច​លើក​លែង​បាន រហូត​ទាល់​តែ​ជំងឺ​រាតត្បាត​នេះ​ត្រូវ​បាន​បញ្ចប់។” គិត​មក​ត្រឹម​ដើម​សប្ដាហ៍​នេះ ជំងឺ​ឆ្លង​មាន​ប្រភព​មក​ពី​ទីក្រុង Wuhan ប្រទេស​ចិន បាន​ឆ្លង​ទៅ​កាន​មនុស្ស ២ ៨០០​ករណី បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ៨០​នាក់​ស្លាប់​។

វីរុសនេះកំពុងក្លាយជាការគំរាមកំហែងទូទាំងពិភពលោកនៅពេលដែលមានករណីរាប់សិបត្រូវបានបញ្ជាក់នៅក្នុងកន្លែងចំនួន ១៤ ខាងក្រៅប្រទេសចិនដីគោករួមទាំងយ៉ាងហោចណាស់ប្រាំករណីនៅសហរដ្ឋអាមេរិក៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី