Neymar សម្ដែង​ការ​ឧទ្ទិស​ដល់​ Kobe Bryant ក្រោយ​ស៊ុត​ចូល​២​គ្រាប់​

  • 2020-01-28 01:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ឲ្យ​ Paris St-Germain យក​ឈ្នះ Lille ២​ទល់​នឹង​០ លីគ​កំពូល​បារាំង​ French League 1 កាល​ពី​ថ្ងៃ​ច័ន្ទ​។

ភ្លាម​ៗ​ក្រោយ​ទម្លាយ​សំណាញ់​ទី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​រត់​សំដៅ​ទៅ​កាមេរ៉ា​លើ​ម្រាម​ដៃ​ម្ខាង​២​ និង​៤​ តំណាង​ឲ្យ​លេខ​២៤​របស់​វីរបុរស​បាល់ទាត់​ Kobe Bryant ដែល​ទទួល​មរណភាព​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ។​

វីរបុរស​បាល់បោះ​ដ៏​ល្បី​របស់​អាមេរិក ​និង​កូន​ស្រី​ឈ្មោះ​ Gianna បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​៩​នាក់​​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅ​ទីក្រុង​ Calabasas រដ្ឋ California សហរដ្ឋ​អាមេរិក។ Bryant គឺ​ជា​ម្ចាស់​ជើង​ឯក​បាល់​បោះ​ស្ថាប័ន​ NBA ៥​សម័យ​កាល​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ដ៏​ជោគជ័យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ៕ ​​​​​​

អត្ថបទ៖ សៀនហួរ