ក្ដៅៗ! មកទល់ពេលនេះ អ្នកស្លាប់កើនដល់ ១០៦នាក់ ដោយសារ​វីរុសកូរ៉ូណា

  • 2020-01-28 01:55:46
  • ចំនួនមតិ 4 | ចំនួនចែករំលែក 184

ចន្លោះមិនឃើញ


ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​កូរ៉ូណា​ដែល​មាន​ប្រភព​ចេញ​ពី​ទីក្រុង Wuhan ប្រទេស​ចិន បាន​កើន​ដល់ ១០៦​នាក់​ហើយ​បើ​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ ១ ៣០០​ករណី​ថែម​ទៀត។

យោង​តាម​គណកម្មការ​សុខាភិបាល​ខេត្ត Hubei ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា នៅ​តំបន់​កណ្ដាល​នៃ​ការ​ផ្ទុះ​ជំងឺ​រាលដាល​នេះ មនុស្ស ២៤​នាក់​ថែម​ទៀត​បាន​ស្លាប់ និង ១ ២៩១នាក់​ឆ្លង​ជំងឺ ដែល​បណ្ដាល​ឲ្យ​ចំនួន​អ្នក​ឆ្លង​កើន​ជាង ៤ ០០០​ករណី​នៅ​ទូទាំង​ប្រទេស។ វីរុសនេះកំពុងក្លាយជាការគំរាមកំហែងទូទាំងពិភពលោកនៅពេលដែលមានករណីរាប់សិបត្រូវបានបញ្ជាក់នៅក្នុងកន្លែងចំនួន ១៤ ខាងក្រៅប្រទេសចិនដីគោករួមទាំងយ៉ាងហោចណាស់ប្រាំករណីនៅសហរដ្ឋអាមេរិក។

រូបភាព Channel News Asia

គួរ​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន​អាជ្ញាធរ​ចិន បាន​ធ្វើ​ការ​បិទ​ទីក្រុង Wuhan ទាំង​មូល និង​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្បែរ​នោះ ដើម្បី​ជា​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ ខណៈ​ដែល​មន្ទីរ​ពេទ្យ​ចំនួន ២​កំពុង​ត្រូវ​បាន​សាងសង់​យ៉ាង​ប្រញាប់​ដើម្បី​ទទួល​អ្នក​ឆ្លង​ជំងឺ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន