Tiki-taka ២២​ប៉ះ​របស់ Arsenal យប់​មិញ​កក្រើក​ពាន FA Cup

  • 2020-01-28 03:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ឡើង​ទៅ​កាន់​ជុំ​ទី​៥​នៃ​ពាន FA Cup បន្ទាប់​ពី​បាន​យក​ឈ្នះ Bournemouth ២-១ កាល​ពី​យប់​មិញ។

ការ​ប្រកួត​​នេះ​លោក Mikel Arteta ជា​អ្នក​ចាត់​ការ​របស់ Arsenal បាន​ដាក់​យុវជន​ក្មេង​ៗ​ឲ្យ​លេង​ច្រើន​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ។ ពិត​ជា​មិន​ខកបំណង គ្រាប់​​ទី​​មួយ​របស់ Arsenal បាន​កើត​ឡើង​ដោយ​ការ​​លេង​ស៊ី​ចង្វាក់​គ្នា​​នៃ​ក្បួន Tiki-taka លេង​២២​ប៉ះ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ  Bukayo Saka។

Edward Nketiah ជា​អ្នក​ទាត់​ចូល​គ្រាប់​ទី​ពីរ​ឲ្យ​ក្រុម​លោក Arteta មុន​ពេល​កីឡាករ Sam Surridge រក​មួយ​គ្រាប់​សង​វិញ​ឲ្យ Bournemouth។ ជ័យជម្នះ​នេះ Arsenal នឹង​ឡើង​ទៅ​ជួប Postsmouth ​នៅ​ខែ​មីនា​ខាង​មុខ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម