ផ្លូវ​ការ​! Eriksen ផ្លាស់​ទៅ​លេង​នៅ​ Inter ហើយ​!

  • 2020-01-28 15:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​ Christian Eriksen បាន​ធ្វើ​ការ​ផ្លាស់​មក​កាន់​ក្លឹប​អ៊ីតាលី​ Inter Milan ហើយ​បន្ទាប់​ពី​លេង​ឲ្យ​ក្លឹប​អង់គ្លេស​ Tottenham Hotspur អស់​រយៈពេល​ជាង​ ៦ឆ្នាំ​កន្លះ​មក​។

ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​នេះ​ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ Inter Milan ដោយ​ក្លឹប​នេះ​ត្រូវ​បង់​ប្រាក់​ឲ្យ​ Spurs ចំនួន​ជាង​ ២២លាន​ដុល្លារ​។

បើ​តាម​ការ​ចុះ​ផ្សាយ​ជា​ផ្លូវ​ការ​ Eriksen ព្រម​ព្រៀង​ចុះ​កុង​ត្រា​នឹង​ក្លឹប​អ៊ីតាលី​នេះ​រយៈពេល​ ៤ឆ្នាំ​ពោល​គឺ​ដល់​ឆ្នាំ​ ២០២៤។

កំឡុង​ពេល​ជាង ៧ឆ្នាំ​ ដែល​ Eriksen លេង​ឲ្យ​​ក្លឹប​ Tottenham Hotspur កីឡាករ​រូប​នេះ​បាន​ចូល​រួម​ប្រកួត​ ៣០៥លើក​ ដោយ​រក​គ្រាប់​បាល់​បាន​ ៦៩គ្រាប់ ព្រម​ទាំង​ទទួល​ពាន​រង្វាន់​ពី​ក្លឹប​នេះ​មួយ​ចំនួន​ផង​ដែរ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី