ក្ដៅៗ! ប្រទេស​នៅអាស៊ាន ១ទៀត ឆ្លងវីរុសកូរ៉ូណាជាលើកដំបូង

  • 2020-01-30 08:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​ ៣០​ខែ​មករា​នេះ អាជ្ញាធរ​ប្រទេស​ហ្វីលីពីន បាន​ចេញ​មុខ​ធ្វើ​ការ​បញ្ជាក់​ពី​ករណី​វីរុស​កូរ៉ូណា​លើក​ដំបូង​បង្អស់​ក្នុង​ប្រទេស​របស់​ខ្លួន។

យោង​តាម​នាយកដ្ឋាន​សុខភាព​ហ្វីលីពីន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​កូរ៉ូណា​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​ត្រូវ​បាន​រក​ឃើញ ហើយ​កំពុង​ស្ថិត​ក្រោម​ការ​តាម​ដាន​ជាមួយ​មនុស្ស ២៩​នាក់​ផ្សេង​ទៀត​ដែល​គេ​សង្ស័យ​ផង​ដែរ។ ប្រភព​ដដែល​បន្ថែម​ថា អ្នក​ជំងឺ​គឺ​ជា​ស្ត្រី​វ័យ ៣៨ឆ្នាំ​ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Wuhan មក​កាន់​ហ្វីលីពីន។ ឥឡូវ​នេះ​ស្ត្រី​ខាង​លើ កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នៃ​នាយកដ្ឋាន​សុខភាព។ ជាមួយគ្នាដែរ អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​នេះ​ក្នុង​ប្រទេស។

គួរ​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បង្ក​ដោយ​វីរុស​កូរ៉ូណា បាន​កើន​ឡើង​ដល់ ១៧០នាក់ ខណៈ​អ្នកឆ្លង​កើន​ឡើងជាង ១៧០០ករណី​បន្ថែមទៀត ដែល​សរុប​ទៅ គឺ​មានចំនួន ៧៨១០ ករណី​គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែ​មករានេះ៕

ប្រភព៖ rappler   ប្រែ​សម្រួល៖ រ័ត្ន