រកឃើញវីរុសក្នុងខ្លួនពលរដ្ឋជប៉ុន ៣នាក់ ដែលជម្លៀសចេញពីទីក្រុង Wuhan

  • 2020-01-31 06:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​ជប៉ុន​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង Wuhan បាន​រក​ឃើញ​ថា​ពិត​ជា​មាន​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ខ្លួន​ពិត​ប្រាកដ​មែន។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា អំឡុង​ការ​ហោះ​ហើរ​ពេល​ជម្លៀស ជនជាតិ​ជប៉ុន​ពីរ​នាក់ មិន​ទាន់​បញ្ចេញ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​នោះ​ទេ​កាល​ពី​ថ្ងៃ​ពុធ​កន្លងទៅ។ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​តូក្យូ ត្រូវ​គេ​រកឃើញ​ថា​មាន​ឆ្លង​ជំងឺ​ដែល​អ្នក​ជំនាញ​ជឿ​ថា​បណ្ដាល​មក​ពី​ការ​ជិះ​យន្ដហោះ​ជាមនុស្ស ២០៦​នាក់​ផ្សេង​ទៀត។ អ្នក​ឆ្លង​ជំងឺ​ថ្មី​ទាំង​បី​នាក់នេះ បាន​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​កើន​ឡើង ១៤​ករណី​ហើយ​ក្នុង​ប្រទេស​ជប៉ុន។ ក្នុង​ចំណោម ១៤​ករណី​នេះ បុរស​អ្នក​បើក​ឡាន​ក្រុង​វ័យ ៣៨​ឆ្នាំ​ម្នាក់ បាន​ឆ្លង​ជំងឺ​ពី​ស្ត្រី​អ្នក​ដំណើរ​ជនជាតិ​ចិន។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ អ្នក​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​បាន​កើន​ដល់ ២១៣​នាក់​ហើយ​ ខណៈ​ពេល​ដែល​ ៩ ៨២១​នាក់​ផ្សេង​ទៀត​បាន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន