ចាប់អារម្មណ៍អត់? ទូរសព្ទថតជាប់ក្នុងរឿង Fast 9 ជាម៉ាកនេះសោះមានតម្លៃ ១ ២០០ ដុល្លារ
- 2020-02-04 03:22:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់អារម្មណ៍អត់? ទូរសព្ទថតជាប់ក្នុងរឿង Fast 9 ជាម៉ាកនេះសោះមានតម្លៃ ១ ២០០ ដុល្លារ
ចន្លោះមិនឃើញ
ថ្មីៗនេះឈុត Trailer នៃភាពយន្ត Fast and the Furious ឆ្នាំ ២០២០ ត្រូវបានចេញផ្សាយ ហើយក៏ទទួលបានការគាំទ្រជាខ្លាំង ជាពិសេសអ្នកដែលធ្លាប់ទស្សនាភាពយន្តនេះកាលពីវគ្គមុនៗ។
ក្នុងឈុតកំឡុងពេកបើករថយន្តដោយតួអង្គលោក Dominic Toretto (Vin Diesel) និងតួអង្គ Han Lue (Sung Kang) គេប្រទះឃើញមានបំពាក់នូវទូរសព្ទមួយគ្រឿងជាប់តាបឡូខាងមុខក្នុងរថយន្ត។ តាមការចុះផ្សាយរបស់គេហទំព័របរទេសបានឲ្យដឹងថាវាជាស្មាតហ្វូន RED Hydrogen One Phone ដែលក្នុងភាពយន្តទំនងជាប្រើសម្រាប់មើលប្រព័ន្ធ GPS។
តម្លៃលក់របស់វានៅលើទីផ្សារអាមេរិកថ្លៃប្រមាណ ១ ២០០ ដុល្លារ តែស្មាតហ្វូនម៉ូឌែលនេះគឺមិនទទួលបានជោគជ័យឡើយ។
ជាការពិតការថតភាពយន្ត F9 ធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ ២០១៩ ជួនពេលដែល RED នៅកំពុងលក់ស្មាតហ្វូនរបស់ខ្លួននិងប្រកាសពីផែនការណ៍ចង់ចេញផ្សាយជំនាន់ Hydrogen Two ទៀតផង។ រហូតមកដល់ខែតុលាកន្លងទៅ ក្រុមហ៊ុនបានប្រកាសលុបចោលផែនការណ៍នោះវិញ តែចៃដន្យអីស្មាតហ្វូនជំនាន់ទី ១ បានជាប់ក្នុងឈុតឆាកនៃភាពយន្តល្បីឈ្មោះនេះរួចបាត់ទៅហើយ៕
អានអត្ថបទ: