វិធីសម្អាត Cache នៃកម្មវិធី Telegram ឲ្យសល់មេមូរីទូរសព្ទច្រើន​​

  • 2020-02-04 03:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Telegram ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​មួយ ដោយ​សារ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ហើយ​​អ្វី​ដែល​សំខាន់​គឺ​អាច​ផ្ទេរ​ឯកសារ​ទៅ​វិញ​ទៅ​មក​បាន ដោយ​មិន​បាត់​បង់​គុណភាព​ដើម​នោះ​ឡើយ។ យ៉ាងណាក្ដី កម្មវិធី​នេះ​អាច​ស៊ី​មេមូរី​ទូរសព្ទ​ច្រើន ប្រសិន​បើ​អ្នក​មិន​ចេះ​សម្អាត Cache ទេ​នោះ។

សម្រាប់​ iOS

១. ចូល​ទៅ​កម្មវីធី Telegram រួច​ចុច​លើ Settings និង​ចុច​លើ​ Data and Storage

២. បន្ទាប់​មក​ចុច​លើ​ **Storage Usage **

៣. ចុង​ក្រោយ​ ចុច​លើ​ពាក្យ Clear Telegram Cache ជា​ការ​ស្រេច

សម្រាប់ Android​ ​​​ ១. ចូល​ទៅ​កម្មវិធី រួច​ចុច​លើ​របារ​នៅ​ផ្នែក​លើ​ខាង​ឆ្វេង ហើយ​ចុច​លើ "Settings”

២. បន្ទាប់​មក​ទៀត​ចុច​លើ Data and Storage

៣. ចុច​លើ Clear Cache ជា​ការ​ស្រេច

បញ្ជាក់​ថា​កម្មវិធី Telegram នឹង​លុប​ចោល​ឯកសារ​ទាំង​អស់​ដែល​ទទួល​បាន​តាម​ Chat។ យ៉ាងណាក្ដី​គ្មាន​អ្វី​បាត់​បង់​នោះ​ទេ។ ប្រសិន​បើ​អ្នក​ចង់​បាន​ឯកសារ​ណា​មួយ​មក​វិញ អ្នក​គ្រាន់​តែ​បើក​ប្រអប់​ Chat ដែល​មាន​ឯកសារ រួច​ចុច​លើ​ដោនឡូដ​ដើម្បី​បាន​វា​មក​វិញ៕​

អត្ថបទ៖ សុខហេង