ខ្លាំង​បាត់! Margie និង​ប្ដី​ជិះយន្តហោះផ្ទាល់​ខ្លួននាំកូន​ទាំង ២​មក​លេង​កម្ពុជាយ៉ាងរំភើយ

  • 2020-02-04 09:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Margie Rasri និង​ស្វាមី​ Pok Chirathivat បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេសកម្ពុជា​ហើយ​ ដោយ​យន្តហោះ​ផ្ទាល់​ខ្លួន​នៅ​រសៀលថ្ងៃ​ ០៤ ខែកុម្ភៈ​នេះ។

អាច​ថា​ជា​រឿង​ពិសេស​បំផុត​សម្រាប់​គ្រួសារ​តូច​នេះ​ដែល​ តែង​ធ្វើ​ដំណើរ​កម្សាន្ត​ជាលក្ខណៈគ្រួសារ​ ដោយ​ប្រើ​មធ្យោបាយ​ដ៏​ទំនើប​គឺ​ ជិះ​យន្តហោះ​ផ្ទាល់​ខ្លួន។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​ Pok លើគណនី​ Instagram របស់​លោកដែល​សរសរ​ថា​ ចេញ​ដំណើរមកកាន់​ប្រទេស​កម្ពុជា​ និង​អម​ជាមួយ​នឹង​រូបគ្រួសារ។ ឯ Margie វិញ​ក៏បាន​បង្ហោះ​ដែរ តែ​ជា​រូបភាព​ពេល​ពួកគេ​ឡើង​ជិះ​យន្តហោះ។

បើ​ងាក​ទៅ​ Margie វិញ​ត្រូវ​បាន​គេ​លើក​ឡើង​ជា​រឿយៗ​ថា​ជា​នារី​សំណាង​ម្នាក់​ដែល​មាន​ប្ដី​ចេះ​យល់​ចិត្ត​ ទាំង​មាន​ ទាំង​សង្ហា ហើយ​ស្រឡាញ់​នាង​ខ្លាំង​ទៀត។ ពេល​នេះ​ពួកគេ​មាន​កូន​ ២​នាក់​ជា​បន្ទុក​ តែ​ក្ដី​ស្រឡាញ់​ ដែល​ពួកគេ​មាន​ឲ្យ​គ្នា​នៅ​តែ​មិន​ប្រែ និង​គួរ​ឲ្យ​សរសើរ​បំផុត មិន​ថា​អ្នក​គាំទ្រ សូម្បី​តារាៗគ្នា​ឯង​ក៏​រំភើប​ជំនួស​ដែរ៕

អត្ថបទ៖ យី សុធារី