ប្រៀបធៀបតម្លៃ Honda BeAt ២០១៩ លក់នៅខ្មែរ និងវៀតណាម ខុសគ្នាឆ្ងាយ

  • 2020-02-05 08:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda BeAT ថ្មី គឺជាម៉ូតូដែលកំពុងពេញនិយមមួយ ជាពិសេសសម្រាប់យុវវ័យសម័យថ្មី ជិះនៅក្នុងទីក្រុង។

វាបំពាក់ម៉ាស៊ីន SOHC កម្លាំង ១១០សេសេ ស៊ីឡាំង១ ជាមួយបច្ចេកវិទ្យា eSP និងប្រព័ន្ធប៊ិចសាំង PGM-Fi។ ជិះចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ ម៉ូតូប្រភេទលេខអូតូនេះស៊ីសាំងត្រឹម ១,៦លីត្រប៉ុណ្ណោះ ខណៈមានចំណុះធុងសាំងដល់ ៤,២លីត្រ ឬអាចជិះដល់ចម្ងាយ ២៥៤គីឡូម៉ែត្រពេលចាក់សាំងមួយពេញ។

ឃ្លុបក្រោមកែបរបស់វាមានទំហំធំ ចំណុះ ១២លីត្រ ហើយមានរន្ធ USB សម្រាប់សាកថ្មទូរសព្ទនៅខាងមុខ។ BeAT មានកម្ពស់ពីដី ៧៤០សង់ទីម៉ែត្រ និងទម្ងន់ ៨៩គីឡូក្រាម។ កុងទ័ររបស់វាជាប្រភេទ LCD ហើយប្រើចង្កៀងមុខ LED ទៀតផង។

បើក្រឡេកមកមើលតម្លៃវិញ ម៉ូតូ Honda BeAT ដែលនាំចូលមកក្នុងទីផ្សារប្រទេសកម្ពុជា មានតម្លៃខ្ទង់ ២ ១៥០ដុល្លារ។ យ៉ាងណា តម្លៃនេះហាក់ខុសគ្នាឆ្ងាយខ្លាំងបើប្រៀបធៀបនឹង Honda BeAT ឆ្នាំ២០១៩ ដែលនាំចូល និងកំពុងដាក់លក់ក្នុងប្រទេសវៀតណាម គឺតម្លៃត្រឹមតែខ្ទង់ ៣៥លានដុង ឬ ១ ៥០០ដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ សេង ឡុង