ទូរសព្ទថ្ម 5000mAh កាមេរ៉ា៤ គ្រាប់ មួយម៉ូដែលទៀត​ទើបចេញនៅខ្មែរតម្លៃមិនដល់ ២០០ដុល្លារ

  • 2020-02-06 02:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន realme បាន​បញ្ចេញ​ទូរសព្ទស៊េរី​ថ្មីគឺ 5 series ដាក់ប្រកាសជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០។ ក្នុងនោះផងដែរ ទូរសព្ទ 5 series ទទួល​បាន​ការ​ចាប់​អារម្មណ៌​យ៉ាង​ខ្លាំង និងមាន​ចំនួន​លក់​រហូត​ដល់​ទៅ ៦លាន​គ្រឿង​ជុំវិញពិភពលោក។ រីឯrealme 5i ដែល​ជាម៉ូឌែលថ្មីរបស់ realme 5 series គឺ​បាន​បំពាក់​នូវបន្ទះឈីប snapdragon និងកាមេរ៉ាក្រោយ4 គ្រាប់​ ជាមួយគ្នានេះដែរ realme 5i​ ក៏​មាន​នូវថាមពលថ្មធំរហូតដល់ទៅ 5000mA​h។ ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន realme 5iមាន​តម្លៃ ១៦៩ ដុល្លារ និង​មាន​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៨ កុម្ភ: ខាង​មុន​នេះ។

លក្ខណៈពិសេសរបស់ realme 5i មាន​រចនាម៉ូតឡើងដោយមានពីរ​ជម្រើស​គឺ​ពណ៌ Forest Greenនិង Aqua Blue ។ ហើយ​អ្វីដែលខុសគ្នាជាមួយនឹងrealme 5 និង realme 5 pro​ នោះគឺ realme 5i មិន​មាន​នូវ​ផ្ទៃ​ក្រោយ​រលោងនោះទេ ដោយមានជាការឌីសាញថ្មីដែលមានជាសភាពឆ្នូត ដែល​ងាយ​ស្រួល​ក្នុង​ការកាន់ និង​មិន​មាន​បន្សល់​ស្នាម​ក្រយៅ​ដៃ​នៅ​លើ​ទូរសព្ទ​ដែល​ធ្វើ​ឲ្យមើល​ទៅមិនស្អាត។តាមរយៈរូបភាពដែលបានបង្ហាញ​យើង​ឃើញ​ថា​ទូរសព្ទ​ដែល​មាន​ពណ៌​ស្រស់​ស្អាត​បែប​នេះ​គឺ​មិន​ទាន់​មាន​ច្រើន​នោះ​ទេនៅប្រទេសកម្ពុជាយើង។

realme គឺជាម៉ាកមួយដែលហ៊ានឆ្ពោះទៅមុខ ហើយ​លើក​នេះ​ក៏​បាននាំ​មក​នូវ​ជាមួយ​ការ​ភ្ញាក់​ផ្អើល​ថ្មី​មួយ​ទៀត​ជាមួយនឹងការឌីសាញ​ពណ៌​ដ៏ស្រស់ស្អាតនេះ។ realme 5i មាន Memoryនិង​ថាមពលថ្ម​ធំ​ ដែលអាចទ្រទ្រង់ការសាកថ្មបាន 10W និង​អាច​ទុកបានរហូតដល់ទៅ ៣០ថ្ងៃ ដែល​មាន​ភាពងាយ​ស្រួល និង​ជា​ជម្រើស​ដ៏ល្អសម្រាប់អ្នកដែលមិនចូលចិត្តយកPower bankតាមខ្លួន។វាផ្តល់​នូវ​ទំហំ​ផ្ទុក​ទិន្នន័យ​ដល់ទៅ 64GB ដែលអាចបន្ថែមតាមរយៈ memory  microSD (រហូតដល់ 256GB)  និង​ផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នា។

 

realme 5i បានបំពាក់កាមេរ៉ាក្រោយរហូតដល់ 4គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 12 មេហ្គាភីកសែល អាភិចឈើ f/1.8, ចំណែកឯ លែន មួយទៀតនោះគឺ 8 មេហ្គាភីកសែល អាភិចឈើ f/2.25 ដែល​ជាលែនទូលាយអាចថតរូបភាពបានរហូតដល់ 118.9 ដឺក្រេ។ មិនត្រឹមតែប៉ុណ្ណោះ ក៍វា​ភ្ជាប់​មក​ជាមួយលែន ថតរូបបញ្ឃរ ឬហៅថា Portrait 2 មេហ្គាភីកសែល អាភិចឈើ f/2.0 នឹង​លែន​ចុង​ក្រោយ​ជា​លែនម៉ាក្រូសំរាប់ថតរូបជិត 2 មេហ្គាភីកសែល ថតរូបបានជិតរហូតដល់ 4 សង់ទីម៉ែត។ ចំណែកឯកាមេរ៉ាមុខមានទំហំ 8 មេហ្គាភីកសែល ទំហំអាភិចឈើគឺ f/2.0។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈ​ពិសេសនៃកាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 4K 30fps និង វីដេអូ​មាន​សកម្មភាព​យឺតៗ ឬ Slo-mo បានដល់ 120fps ជាមួយនឹងបច្ចេកវិទ្យា Super night mode សម្រាប់​ថត​ពេល​យប់​ឬ​ទីងងឹត។

realme 5i បានបំពាក់នូវបន្ទះឈីប snapdragon  665AIE ជាមួយ​ និងអេក្រង់ធំទូលាយដែលផ្តល់ ភាពងាយ​ស្រួលក្នុងការមើល។ ស្មាតហ្វូន​ជំនាន់​ថ្មីនេះ​អាចប្រើបាន ស៊ីម២ ដំណើរការនៅលើប្រព័ន្ធ Android Pie និង ColorOS 6.0.1។ ចំណែកឯអេក្រង់មានទំហំធំទូលាយរហូតដល់ 6.5 អ៊ីញ ប្រភេទ HD + (720 x 1600 ភីចសែល) ដែលអាចការពារការជ្រាបចូលទឹកសមាមាត្រ 1200:1 និង​ការពារ​ដោយ​កញ្ចក់ Gorilla Glass 3+។ តួរបង្ហាញបានអត្រារហូតដល់ 89%ពីអេក្រងរហូតដល់តួរខ្លួន, ចំណែក​កម្លាំង​ពន្លឺ 480nits។ ស្មាតហ្វូនrealme ថ្មីនេះភ្ជាប់ជាមួយបន្ទះឈីប octa-core Qualcomm Snapdragon 665 SoC និង RAM 4GB។

លក្ខណៈពិសេសផ្សេងៗរួម​មានជាជម្រើស​នៃការតភ្ជាប់រួមមាន 4G LTE, ប៊្លូធូស 5.0,​ wifi  802.11 ac, និង GPS។ ឧបករណ៍ចាប់សញ្ញារបស់  realme 5i ប្រៀបដូចជាត្រីវិស័យ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ភ្ជាប់​មក​ជាមួយ Sensor ការកំណត់ពន្លឺដោយស្វ័យប្រវ័ត្ត, ចាប់សញ្ញានៅជុំវិញខ្លួន, វាស់ល្បឿន,​​ ចាប់​សញ្ញា​ចលនារបស់ស្មាតហ្វូន និង Sensor ស្កែន​ម្រាម​ដៃ​ដែល​អាច​ផ្ទៀង​ផ្ទាត់​បាន​ត្រឹម​ត្រូវ​បំផុត​។ វិមាត្រនៃទូរស័ព្ទ realme មានទំហំ 164,4 គុណនឹង 75 គុណ 9,3 មិល្លី​ម៉ែត្រ​ហើយ​វា​មាន​ទំងន់ 195 ក្រាម។

លក្ខណៈពិសេស​នៃ​ realme 5i ដែលចេញថ្មីនេះ​ គឺមិនសូវមានភាពខុសគ្នាខ្លាំងនឹងrealme​ 5 នោះ​ទេ​ ។ ប៉ុន្តែអ្វី​ដែល​ប្លែក​នោះ​គឺ​យើង​អាច​មាន​ជម្រើស​ច្រើន​ជាមួយ​នឹង​ការ​ឌីសាញ​ថ្មី​និងMemory​នៃ​ទូរសព្ទ។ ចាប់តាំងពីrealme បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមក realme បាន​ចូលរួម​សកម្ម​ភាព​ជា​ច្រើន​ជាមួយយុវវ័យ។ ដោយក្នុងកំឡុងខែមករានេះ realme បាន​ប្រកាស​សហការ​ជា​មួយsmart Axiata នៅក្នុងការប្រកួត PUBG។

ទន្ទឹមនឹងនេះ realme ក៏បាន​ប្រកាស​ជា​ផ្លូវការ​ថា​លោក G-Devith និង លោក Lay Bunlengបាន​ចូល​ជា​សមាជិកនៃគ្រួសារ realme ផងដែរ។​ ហើយនៅក្នុងកម្មវិធី MEDIA TASTING លើកនេះ យើង​ក៏​បាន​ជួប​ជាមួយនឹង KOLល្បីៗជាច្រើនរូប រួមមាន លោក Ream Angkor លោក Heng Veasna  Bong Beemedia  និង​តារាជាច្រើនរូបទៀត។ មិន​ដឹង​ថា realmeនឹង​មាន​ការ​សហការ​ដ៏​អស្ចារ្យ​អ្វី​ទៀត​ដែល​នឹងធ្វើឡើងនៅពេលក្រោយនេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕

អត្ថបទពេញនិយម