បង្ហាញ​មុខ «ស្ដេចសិចស៊ីប្រចាំ K-Pop» ទាំង​ ១០ ប៉ិនរាំបញ្ចេញ​ក្បាលពោះជាងគេ

  • 2020-02-06 04:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​មាន​តែ​តារា​ស្រី​ទេ ដែល​ធ្វើ​ឲ្យ​ប្រុសៗ​ហ៊ោ​ខ្លាំង​ពេល​បង្ហាញ​ក្បាច់​រាំ​សិចស៊ី​ម្ដងៗ បើ​ងាក​មក​មើល​តារា​ប្រុស​ប្រចាំ​ K-Pop ឯណេះ​វិញ​ក៏មិនអន់ដែរ។ ដើម្បី​ជា​ភាព​ទាក់ទាញ​ប្លែក ពួកគេ​តែង​រក​ក្បាច់​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​ហើយ​ពិបាក​បំភ្លេច ដូច​ជា​បង្ហាញ​សាច់ដុំ ឬ​ក្បាលពោះ​ Six Pack ជា​ដើម។

ដូចនេះ​មក​ជ្រាប​ដូច​ខាងក្រោម តើ​អ្នកណា​ខ្លះ​ដែល​ជាប់​ឈ្មោះ​ជា «ស្ដេចសិចស៊ី» ឬ​ «Sexy King» ប្រចាំ K-Pop?

១. Kai (ក្រុម EXO)

Kai ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ស្រាប់​ទៅ​ហើយ​ ថា​ជា​តារា​ប្រុស​ដែល​ពូកែ​រាំ​បញ្ចេញ​ក្បាច់​សុចស៊ីស៊ីអារម្មណ៍ លាយជាមួយ​នឹង​ទឹក​មុខ ហើយ​ទេពកោសល្យ​មួយ​នេះ​មិន​មែន​អ្នកណា​សុទ្ធ​តែ​អាច​ធ្វើ​តាម​ដូច។ បើ​និយាយ​ពី​ចរិត​ពេល​ឡើង​សម្ដែង​លើឆាក និង​ក្រៅ​ឆាក​ Kai ដូចមនុស្ស២នាក់ ព្រោះ​ថា​លោក​ជា​មនុស្ស​ម្នាក់ដែល​ពូកែអៀន​ តែ​រាល់ពេល​នៅលើឆាក លោក​បែរជា​អាច​ធ្វើ​ឲ្យ​អ្នក​មើល​អៀន​ទៅវិញ។

២. Jungkook (ក្រុម BTS)

កូន​ពៅ BTS វិញ​ក៏​ពូកែ​អស់ស្ទះ​ដែរ ខាង​បញ្ចេញ​មន្ត​ស្នេហ៍​លើ​ឆាក​សម្ដែង​ ពិសេស​ក្បាច់​បង្ហាញ​ក្បាលពោះ​នេះ​ឯង។ ក្រៅឆាក Jungkook ដូចកូនក្មេងដែលប៉ិនលេងសើច ជាពិសេសកូរបងៗក្នុងក្រុម ប៉ុន្តែចរិតលើឆាកវិញ មិនដឹងជាធ្វើ​ឲ្យនារីបាក់ប៉ុន្មាននាក់ទៅហើយទេ។

៣. Jackson (ក្រុម GOT7)

Jackson គឺ​ជា​តារា​ប្រុស​ម្នាក់​ដែលល្បី​ឈ្មោះ​តាម​រយៈ​ទឹក​មុខ​សិចស៊ី ហើយ​ក្នុង​ចំណោម​សមាជិក​ទាំង​អស់​ក្នុង​ក្រុម លោក​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សមាជិក​ពូកែ​រាំ​ជាងគេដែរ។

៤. Taecyeon (ក្រុម 2PM)

2PM ចេញ​មុខ​ដំបូង (Debut) កាល​ពី​ឆ្នាំ ២០០៨ ចំជំនាន់​ដែល​តារា​ប្រុស​ទាំងអស់​ខំ​ប្រឹង​ហាត់​យក​រាងកាយ​រឹងមាំ​បំផុត ហើយ​គ្រប់​បទ​ទាំងអស់​ចេញ​មុខ​ ពេល​សម្ដែង​ម្ដងៗ​ស្រី​ហ៊ោគិល​ចង់​ផ្ទុះ​ឆាក។ ដោយឡែក​សម្រាប់​ Taecyeon វិញ​ គឺ​ជា​សមាជិក​ម្នាក់​ដែល​ ពូកែ​ពង្រាយ​មន្តស្នេហ៍​លើ​ឆាក​សម្ដែង​ដ៏​អស្ចារ្យ​ជាងគេកាល​នោះ។

៥. Minho (ក្រុម SHINee)

ក្នុង​នាម​ជា​សមាជិក​ស្រស់សង្ហា​ជាង​គេ​ប្រចាំ​ក្រុម Minho មិន​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្តទេ ដោយសារ​តែ​រាល់​ពេល​សម្ដែង​ លោក​តែង​មាន​អ្វី​ប្លែក​ជានិច្ច តាមរយៈ​ទឹកមុខ និង​ភាព​សិចស៊ី​របស់​លោក​នេះ​ឯង។

៦. Siwon (ក្រុម Super Junior)​

Siwon គឺជា​តារា​ប្រុស​ដែល​នារី​ជា​ច្រើន​នាក់​ប៉ង​ចង់​បាន​ជាគូ ហើយ​តាំង​ពី​បង្ហាញ​មុខ​លើ​សិល្បៈមក អស់​រយៈជាង ១៥មក​នេះ​ កេរ្តិ៍ឈ្មោះ​របស់​លោក​ងើប​ឡើង​រហូត​ទាំង​ក្នុង​ពិភព K-Pop និង​ K-Drama។

៧. Jaehyun (ក្រុម NCT 127)

មិន​មែន​ពូកែ​តែ​ច្រៀង​នោះ​ទេ Jaehyun ក៏​ពូកែ​ញ៉ោះ Fan ឲ្យ​មើល​ក្បាលពោះ​ Six Pack របស់​ខ្លួន​ដែរ។ ពេញ​មួយ​តួ​ខ្លួន​របស់​តារា​ប្រុស​រូបនេះ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រពេញ​ចិត្តណាស់​ មានន័យ​ថាទាំង​សមត្ថភាពច្រៀង​ សម្ដែង​ និង​រាំ​ ពិសេស​រាងកាយ​រឹងមាំនេះ​ឯង។

៨. Bangchan (ក្រុម Stray Kid)

Bangchan ល្បី​ដោយសារ​តែ​រាងកាយ​មាំទាំ និង​មន្តស្នេហ៍សិចស៊ី​នេះ​ ហើយ​លោក​តែង​ឆក់​បាន​បេះដូង​អ្នក​គាំទ្រ​គ្រប់ពេល​ រាល់ពេល​លោក​បង្ហាញ​មុខម្ដងៗ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី