iOS 13 មានមុខងារថ្មី អាចយក iPhone និង Apple Watch ធ្វើជាសោឡាន

  • 2020-02-07 03:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​ 9to5Mac ​ឲ្យ​ដឹង​ថា Apple បាន​បញ្ចេញ iOS 13.4 ប្រភេទ Beta សម្រាប់ Developer ដែល​ក្នុង​នោះ​មាន​​និយាយ​អំពី​មុខងារ​ថ្មី​ឈ្មោះ CarKey សម្រាប់ iPhone និង Apple Watch។

ដូច​ឈ្មោះ​បាន​ប្រាប់​អ៊ីចឹង​ គឺ​មុខងារ CarKey នឹង​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចាក់​សោ​ ដោះ​សោ​រថយន្ត និង​បញ្ឆេះ​រថយន្ត​បាន​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ NFC។ Apple បាន​បញ្ជាក់​ថា​អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​កាន់ iPhone ឬ Apple Watch ដាក់​នៅ​​ក្បែរ​ទីតាំង​ចាប់ NFC លើ​រថយន្ត ហើយ​វា​នឹង​ធ្វើ​ការ​ស្វ័យប្រវត្តិ​ដោយ​មិន​ត្រូវ​ការ Face ID។

ក្រៅ​ពី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដោះ ឬ ចាក់​សោ​រថយន្ត ដោយ​មិន​បាច់​ប្រើ​សោ​រថយន្ត វា​ក៏​អាច​ផ្ទេរ​សុទ្ធ​ទៅ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​បាន​ផង​ដែរ។ បើ​តាម​ការ​​​ចេញ​ផ្សាយ​របស់ Apple គឺ​មាន​សំដៅ​ដល់​មុខងារ​មួយ ដែល​អាច​ឲ្យ​ម្ចាស់​រថយន្ត អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ដោះ​សោ ឬ​ចាក់​សោ​រថយន្ត​របស់​ខ្លួន​បាន៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម