Ford GT ឆ្នាំ២០២០ ស្រោប Carbon Fiber មួយជុំតួខ្លួន ចេញមកវ៉ៃ Ferrari (វីដេអូ)

  • 2020-02-07 08:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បានដាក់បង្ហាញរថយន្តស្ព័រដ៏អស្ចារ្យរបស់ខ្លួន គឺម៉ូដែល GT ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយអាប់ដេតផ្នែកមេកានិច ក៏ដូចជារូបរាងផងដែរ ដើម្បីប្រជែងជាមួយ Ferrari និង McLaren ជាដើម។

Ford GT ថ្មី បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងសរុប ៦៦០សេះ។ មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតប្រព័ន្ធស្អំម៉ាស៊ីន, លំហូរខ្យល់ (Aerodynamics), ប្រព័ន្ធបូម, ប្រព័ន្ធចង្កូត និងការទប់លំនឹងជាដើម។ លើសពីនេះទៅទៀត ប្រព័ន្ធស៊ីម៉ាំង Akrapovic ប្រភេទទីតានីញ៉ូមដែលធ្លាប់ជា Option តម្លៃ ១០ ០០០ដុល្លារ ត្រូវបានបំពាក់មកស្តង់ដារតែម្តង។

អ្វីដែលធ្វើឲ្យ Ford GT ឆ្នាំ២០២០ លេចធ្លោខ្លាំងបំផុតនោះគឺ តួខ្លួនស្រោបដោយ Carbon Fiber មួយជុំរថយន្តតែម្តង ដោយគេហៅថា Liquid Carbon។ ជាមួយគ្នានេះ សូម្បីតែយ៉ាន់របស់វាក៏ជា Carbon Fiber ដែរ។

ថ្វីបើ Ford មិនទាន់ប្រកាសពីតម្លៃរបស់វា ប៉ុន្តែគេរំពឹងថា GT ថ្មីនេះអាចមានតម្លៃខ្ទង់កន្លះលានដុល្លារ ហើយផលិតត្រឹមតែ ១២គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទោះបីជាអ្នកមានលុយ ក៏មិនប្រាកដថាអាចទិញវាបានដែរ ព្រោះ Ford តម្រូវឲ្យអ្នកធ្វើពាក្យស្នើសុំទិញជាមុន៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង