គម្រោង​បុរីទំនើបដំបូងគេនៅផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប បើកសម្ពោធជាផ្លូវការហើយ!

  • 2020-02-08 07:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរួមសហការជាមួយក្រុមហ៊ុនភ័ញធើប្រផឹធី (Pointer Property) ដែលជាក្រុមហ៊ុនរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ បានប្រារព្ធពិធី ‘‘សម្ពោធផ្ទះគំរូ បុរីភូមិបាគង’’ ដែលជាផ្នែកមួយស្ថិតនៅក្នុងទីក្រុងរណប សៀមរាបខាងកើត របស់ខ្លួនជាផ្លូវការ ជាមួយភ្ញៀវកិត្តិយសជាង២០០នាក់ ព្រមទាំងវត្តមានរបស់ម្ចាស់គម្រោងផ្ទាល់។

កម្មវិធីនេះប្រព្រឹត្តឡើងនៅថ្ងៃទី ០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច និងបើកជូនជាសារធារណៈក្នុងការចូលទស្សនាផ្ទះគំរូដោយសេរី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខេត្តសៀមរាប ចម្ងាយប្រមាណ ១០នាទីពីផ្សារម៉ាក្រូ និងត្រឹម១៥នាទីពីទីប្រជុំជន។ ពិធីបើកសម្ពោធផ្ទះគំរូជាផ្លូវការនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ក្នុងនោះផងដែរក៏មានវត្តមានរបស់ លោក ហ៊ុន មុនីវណ្ណ ដែលជាអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប‍-ឧត្តរមានជ័យ រួមទាំងម្ចាស់ក្រុមហ៊ុន ម្ចាស់សណ្ឋាគារ សភាពាណិជ្ជកម្ម សមាជិកនៃសមាគមន៍កម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនទៀត។-ល-។

ក្រុមហ៊ុន អឺបេនលីវីងសូលូសិន មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ ដែលមានដូចជា បណ្ដុំសហគមន៍ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Condominium) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរនិងអន្តរជាតិ។ គម្រោងបុរីភូមិបាគង គឺជាជំហានទីមួយរបស់គម្រោង សៀមរាបខាងកើត ដែលមានផ្ទៃដីសរុបរហូតដល់ ២១៥ហិកតា ដែលរួមមានតំបន់អាជីវកម្ម តំបន់លម្ហែកំសាន្ត មហាវិទ្យាល័យ និងតំបន់រស់នៅបែបធម្មជាតិ។ ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺចង់អភិវឌ្ឍខេត្តសៀមរាបនេះ ឱ្យក្លាយជាតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាទីតាំងមួយដែលគួរឱ្យចង់រស់នៅប្រចាំអាសុីអាគ្នេយ៍។

ការសាងសង់បុរីភូមិបាគង ក្រុមហ៊ុនបានសហការណ៍ជាមួយក្រុមហ៊ុនអន្តរជាតិ BRCM ជាមួយនឹងទុនជាង ៣៥លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីសរុបប្រមាណជាង ៤,៧ ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មីរបស់ខេត្តសៀមរាប។ លក្ខណៈពិសេសនៃគម្រោងបុរីភូមិបាគង គឺមានបណ្តុំនៃសួនច្បារចំនួន ២២កន្លែង និង៥០% នៃបរិវេណសរុបហ៊ុមព័ទ្ធទៅដោយធម្មជាតិ។ នៅក្នុងបុរីរួមមាន សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។ បុរីភូមិបាគង ផ្តោតសំខាន់លើការរៀបចំគម្រោងដែលគាំទ្រឲ្យមាន វប្បធម៌ប្រាស្រ័យទាក់ទង ស្និទ្ធស្នាលរវាងអ្នកជិតខាង បរិយាកាសស្រស់ស្រាយដែលមានដើមឈើសួនច្បារបៃតងជុំវិញ។

ថ្លែងនៅក្នុងកម្មវិធីសម្ពោធផ្ទះគំរូនេះដែរ លោក ហ៊ុន មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប‍-ឧត្តរមានជ័យ បានមានប្រសាសន៍ថា លោកជឿជាក់យ៉ាងខ្លាំងទៅលើគម្រោង ដោយសារតែម្ចាស់គម្រោងបានគិតគូរពីប្រយោជន៍របស់សហគមន៍ទាំងមូល ក៏ដូចជាមានផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់មានសក្ដានុពលខ្ពស់ផ្នែកអាជីវកម្ម ទេសចរណ៍ និងសហគមន៍រស់នៅដ៏ទំនើបមួយ។

សម្រាប់កម្មវិធីលំអិតhttps://www.facebook.com/BakongVillage/ ទីតាំង៖ https://goo.gl/maps/RwHV8DwsWp3Z1atVA