ហេងមែនទែន! បានទទួលលុយពីក្រៅប្រទេសហើយ បាន​ឈ្នះរង្វាន់លុយគុណនឹង២ទៀត!

  • 2020-02-07 09:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជនចំនួន ៥រូប បានឈ្នះរង្វាន់ទឹកប្រាក់គុណនឹង២ដង នៃទឹកប្រាក់ដែលពួកគេបានទទួលពីក្រុមគ្រួសារដែលបានផ្ញើពីបរទេសតាមរយៈ MoneyGram មក វីង ។

អតិថិជនដែលជាអ្នកឈ្នះទីមួយឈ្មោះ អូន ពិសិដ្ឋ ទទួលបានរង្វាន់ ៧២៥ដុល្លា ទី២ឈ្មោះ ហ៊ាង សៀកវៃ ទទួលបានរង្វាន់ ៧២៥ដុល្លា ទី៣ឈ្មោះ សៅ រតនៈទទួលបានរង្វាន់ ៤០០ដុល្លា ទីបួនឈ្មោះ រី ចាន់នី ឈ្នះរង្វាន់ ១០០ដុល្លា និងទី៥ឈ្មោះ ណារាជ ចំរើន ទទួលរង្វាន់១០០ ដុលា្ល។

អូន ពិសិដ្ឋ ដែលរស់នៅភ្នំពេញបានឲ្យដឹងថា៖ “ខែនេះខ្ញុំពិតជាហេងមែនទែន ខ្ញុំទទួលបានលុយពីប៉ាខ្ញុំនៅអាមេរិកហើយ ថែមទាំងទទួលបានប្រាក់ ៧២៥ដុល្លាពីវីងទៀត។ ការផ្ញើប្រាក់ពីសហរដ្ឋអាមេរិកមកកម្ពុជា តាមរយៈ MoneyGram ជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ព្រោះវាងាយស្រួលដកមិនរងចាំពេលវេលាយូហើយចង់ដកពេលណាឬកន្លែង​ណាក៏បាន”។

រាល់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលទទួលលុយពី MoneyGram តាមរយៈវីង ហើយវាយលេខកូដ៨ខ្ទង់ ដែលអ្នកទទួលបានពី MoneyGram ទៅក្នុងមុខងារ «Code2Wing» នៅក្នុងកម្មវិធីស្មាតហ្វូនវីង នោះលោកអ្នកនឹងមានឱកាសត្រូវបានចាប់រង្វាន់ ដើម្បីទទួលទឹកប្រាក់គុណនឹង២ នៃទឹកប្រាក់ដែលលោកអ្នកបានទទួលរហូតដល់ ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា MoneyGram គឺជាក្រុមហ៊ុនឈានមុខគេ លើសេវាកម្មផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដែលអាចជួយមិត្តភក្តិ និងក្រុមគ្រួសារឲ្យផ្ញើប្រាក់ សម្រាប់តម្រូវការប្រចាំថ្ងៃក្នុងជីវិត ដោយចំណាយតិច មានទំនុកចិត្ត ព្រមទាំងងាយស្រួលទៅកាន់ជាង ២០០ ប្រទេសនិងតំបន់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរសព្ទ៖ ៨៥៥ ២៣ ៩៩៩ ៩៨៩/ ០១២ ៩៩៩ ៤៨៩ ឬក៏តាមហ្វេសប៊ុករបស់​វីង Facebook: WINGmoney​៕

អត្ថបទពេញនិយម