អ្នកតា​តូចធំ បញ្ចេញក្បាច់​ព្រឺព្រួច ផ្អើល​ផ្សារ​អូរឫស្សីព្រឹកនេះ [បណ្ដុំរូបភាព]

  • 2020-02-08 06:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ហែ​អ្នក​តា​ បាន​ធ្វើឡើង​​នៅ​​ផ្សារ​អូរឫស្សី នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈនេះ ដោយ​មាន​ការ​ចូលរួម​ពី​អ្នកតា​តូចធំ ជាច្រើន។ អ្នក​ជាប់​សែស្រឡាយ​ចិន​រាប់​ពាន់​នាក់ ដែល​បាន​ជឿ​លើ​ពិធី​នេះ​ បាន​ប្រមូល​ផ្ដុំ​គ្នា​មក​មើល​ និង​សុំ​យ័ន​ដែល​ប្រឡាក់​ឈាម​អ្នកតា ​យក​មក​បិត​មុខ​ផ្ទះ ដែល​មាន​ជំនឿ​ថាយ័ន​នោះ​អាច​នាំមកនូវ​​សេចក្ដី​សុខ។

គេសង្កេត​ឃើញ​មនុស្ស​ប្រុស​ដែល​ដើរតួជា​អ្នកតា បាន​បញ្ចេញ​ក្បាច់​សាហាវៗ​ព្រឺព្រួច​ជាច្រើន​ ដូចជា​អារអណ្ដាត ចាក់ទម្លុះ​សាច់​ជាដើម។

សូមបញ្ជាក់ថា ពិធីហែអ្នកតានៅភ្នំពេញ ច្រើន​ធ្វើ​នៅ​តំបន់ ៣សំខាន់ៗ គឺ​នៅ​​អូរឫស្សី នៅ​ច្បារអំពៅ និង​នៅតំបន់ចាក់អង្រែជាដើម។ ពិធីនេះ ជាទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្មែរកាត់សែស្រឡាយចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលកំណត់ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រមាណ ១៥ ថ្ងៃ។

សូមទស្សនា​ទិដ្ឋភាព​ជាច្រើនសន្លឹក ដែល​ថត​ជូន​ប្រិយមិត្ត​ដោយ​លោក យ៉ន សូវៀត អ្នកថតរូប​វ័យក្មេង​របស់ Sabay ដូចខាងក្រោម៖

អត្ថបទពេញនិយម