អ្នកអត់គូកុំឈឺក្បាល! ថ្ងៃនៃក្តីស្រឡាញ់ក្រុមហ៊ុន vivo មានកាដូជូន

  • 2020-02-10 08:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលនិយមគាំទ្រទូរសព្ទដៃស្មាតហ្វូន vivo កន្លងមក លោកអ្នកគ្រាន់តែជាវជាមួយស្មាតហ្វូនចំនួន ២ ម៉ូឌែល S1Pro ឬ V17 នៅគ្រប់បណ្ដាហាងទូទាំងប្រទេស ក្នុងអំឡុងថ្ងៃទី ១៤ ដល់ ១៦ ខែកុម្ភៈ ខាងមុខនេះ ក្រុមហ៊ុន vivo នឹងផ្តល់ជូនកាដូដោយឥតគិតថ្លៃ នូវសេវាកម្មពិសេសដូចខាងក្រោម៖

១. ផ្តល់ជូនប័ណ្ណធានាលើអេក្រង់ ដោយឥតគិតថ្លៃចំនួន១សន្លឹក។ ប័ណ្ណធានាអេក្រង់នេះមានសុពលភាពរយៈពេល ១២ខែ គិតចាប់ពីថ្ងៃទិញ(ប័ណ្ណធានា១សន្លឹក = ការប្តូរអេក្រង់ថ្មីឥតគិតថ្លៃ១ដង)។

២. រាល់ការជាវទូរសព្ទមានការធានារយៈពេល ២៤ខែ គិតចាប់ផ្តើមពីថ្ងៃទិញ។ ធានាជួសជុលរយៈពេល ២ឆ្នាំ។ ចំណាំ៖ ​គោលការណ៍​សេវាកម្មធានានេះសំដៅទៅលើការខូចខាត ដែលមិនមែនជាទង្វើចេតនារបស់មនុស្ស។

៣. សេវាកម្មពិសេសនេះមានសុពលភាព សម្រាប់តែទូរសព្ទដែលបានជាវក្នុងអំឡុង ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ តែប៉ុណ្ណោះ។

លក្ខខណ្ឌ៖

១. សេវាកម្មពិសេសនេះ មិនអាចផ្ទេរទៅកាន់អ្នកដទៃដើម្បីប្រើប្រាស់បានទេ។ អាចប្រើបានតែម្ចាស់ផ្ទាល់តែប៉ុណ្ណោះ។

២. សេវាកម្មពិសេសនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ ឬសេវាកម្មផ្សេងទៀតបានទេ។

៣.សេវាកម្មពិសេសនេះមានសុពលភាពអាចប្រើបាននៅតែមជ្ឈមណ្ឌលបំរើសេវាកម្ម vivo តែប៉ុណ្ណោះ។

៤.លក្ខខណ្ឌខាងលើនេះត្រូវបានកំណត់លើបទបញ្ជារបស់ការិយាល័យកណ្តាល។

បញ្ជាក់ថា​ដើម្បីទទួលបានសេវាកម្មធានាប្តូរអេក្រង់ថ្មីដោយឥតគិតថ្លៃនេះ អតិថិជនត្រូវបង្ហាញប័ណ្ណធានាទូរសព្ទ លេខទូរសព្ទ ប័ណ្ណធានាអេក្រង់ VIP លេខ IMEI ដែលដូចគ្នាជាមួយលេខ IMEI នៅក្នុងទូរសព្ទ។

ក្រុមហ៊ុន vivo សូមរក្សាសិទ្ធិក្នុងការកែប្រែ! រាល់ការផ្លាស់ប្តូរនឹងមិនមានការជូនដំណឹងជាមុនទេ!

អាសយដ្ឋាន Services Center របស់ក្រុមហ៊ុន vivo ទូទាំងប្រទេស៖

១. ផ្ទះ លេខ 39 ផ្លូវ លេខ 1800 សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (023998555)

២. ផ្ទះលេខ c.2022 ផ្លូវជាតិលេខ 6 បុរីអាខេត ខេត្តសៀមរាប: (063766428)

៣. ផ្លូវព្រះកុសុមៈ ភូមិទី11 សង្កាត់កំពង់ចាម ខេត្តកំពង់ចាម : (042941949)

៤.ផ្ទះលេខ 467-26G ផ្លូវជាតិលេខ 5 ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (085603284)