លេចធ្លាយមួយគំនរ! រូបភាពសម្រាប់ផ្សាយអំពី Galaxy S20 របស់ Samsung

  • 2020-02-11 02:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Evan Blass បាន​ចែក​រំលែក​រូបភាព​ជា​ច្រើន​នៅ​លើ​គណនី Twitter របស់​ខ្លួន ដែល​ពួក​វា​ជា​រូបភាព​ដែល Samsung ប្រើ​សម្រាប់​ផ្សព្វផ្សាយ​អំពី Galaxy S ជំនាន់​ថ្មី​របស់​ខ្លួន។ រូបភាព​បាន​បញ្ជាក់​អំពី​ដំណឹង​ជា​ច្រើន​ដែល​លេច​ចេញ​កន្លង​មក​ទាក់ទង​នឹង​ Galaxy S ជំនាន់​ថ្មី។

ទី​មួយ​គឺ​បញ្ជាក់​អំពី​ប្រព័ន្ធ​កាមេរ៉ា​របស់ Galaxy S20 Ultra ដែល​មាន​កាមេរ៉ា​សរុប​ចំនួន​ ៥ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​ មាន​កាមេរ៉ា​មេ​ទំហំ ១០៨MP, កាមេរ៉ា​ Telephoto ទំហំ ៤៨MP, កាមេរ៉ា​ Ultra Wide ទំហំ ១២MP និង​កាមេរ៉ា​ពីរ​ទៀត​ផ្គុំ​បញ្ចូល​គ្នា​បង្កើត​បាន​ជា​ប្រព័ន្ធ​កាមេរ៉ា​វាស់​ជម្រៅ DepthVision។ ចំណែក​កាមេរ៉ា Selfie ខាង​មុខ​មាន​ទំហំ ៤០MP។

បន្ទាប់​មក​គឺ​រូបភាព​ដែល​បញ្ជាក់​អំពី​កាមេរ៉ា​របស់ Galaxy S20 ប្រភេទ​ធម្មតា​ ក្នុង​នោះ​គឺ​កាមេរ៉ា​មេ​ទំហំ ១២MP, កាមេរ៉ា Telephoto ទំហំ ៦៤MP និង​កាមេរ៉ា Ultra Wide ទំហំ ១២MP បូក​រួម​កាមេរ៉ា​ខាង​មុខ​ទំហំ ១០MP។

ភ្ជាប់​ជា​មួយ​រូបភាព​នោះ​គឺ​មាន​​​បង្ហាញ​នូវ​​ដង្គុំ​កាមេរ៉ា​របស់​ Galaxy S20 Ultra, Galaxy S20+ និង​ប្រៀប​ធៀប​ជា​មួយ​​កាមេរ៉ា Galaxy S10, Galaxy S9 រួម​ទាំង​ Galaxy S8 ផង​ដែរ។

Galaxy S20 ទាំង​បី​នឹង​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​​យប់​ថ្ងៃ​ស្អែក​នេះ គឺ​នៅ​យប់​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ វេលា​ម៉ោង ២ ព្រឹក នៅ​កម្ពុជា ដែល​នឹង​ប្រកាស​ចេញ​ជា​មួយ Galaxy Z Flip ផង​ដែរ៕​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង