ប្រជាជនកូរ៉េ ២៧នាក់ហើយដែលឆ្លងវីរុសកូរ៉ូណា
- 2020-02-11 03:30:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនកូរ៉េ ២៧នាក់ហើយដែលឆ្លងវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
យោងតាមប្រភពផ្លូវការរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអោយដឹងថា វីរុសកូរ៉ូណាបានកំពុងតែវាយលុក នឹង រីករាលដាលយ៉ាងខ្លាំងនៅលើទឹកដីកូរ៉េ បើគិតត្រឹមថ្ងៃចន្ទ ទី១០ កុម្ភៈ ២០២០នេះ មានប្រជាជនកូរ៉េ ២៧នាក់ហើយ ដែលបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។
គួរបញ្ជាក់ដែរថា តំបន់នៅក្នុងប្រទេសកូរ៉េដែលមានវីរុសកូរ៉ូណាមាន៖
១. Jeju do (064)
២. Daegu (053)
៣. Kwangju (062)
៤. Seoul (02)
៥. Incheon (032)**
ស្របជាមួយនឹងការរីករាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសកូរ៉េ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានជូនដំណឹងដល់សាធារណជន ជាពិសេសពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការសិក្សានៅប្រទេសកូរ៉េ ឲ្យមានការប្រុងប្រយ័ត្ន ដោយថាគួរជៀសវាងបើសិនជាពុំមានការចាំបាច់ធ្វើដំណើរទៅតំបន់ទាំង ៥ខាងលើ ឬធ្វើដំណើរទៅកាន់ទីប្រជុំជនដែលមានមនុស្សច្រើន ដើម្បីបង្ការការឆ្លងនៃជម្ងឺរលាកផ្លូវដង្ហើមថ្មី។
ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរដ្ឋទូកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ក៏បានណែនាំឲ្យបងប្អូនទាំងអស់ដែលរស់នៅប្រទេសកូរ៉េបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ពាក់ម៉ាស់រាល់ពេលចេញទៅខាងក្រៅ ជាពិសេសតំបន់ទីប្រជុំជន លាងដៃជាមួយនឹងសាប៊ូ ឬ ទឹកអនាម័យសម្លាប់មេរោគអោយបានជាប្រចាំ។
ករណីសង្ស័យថាមានវីរុសកូរ៉ូណា អាចទាកទងបានតាមរយលេទទូរសព្ទ Hotline 1339 នឹង មកកាន់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈលេខទូរសព្ទ (៨២) ២ ៣៧៨៥ ឬ អ៊ីមែល camemb.kor@mfaic.gov.kh នឹង ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។