ដោយសារវីរុសកូរ៉ូណា Nissan នឹងបិទរោងចក្រនៅជប៉ុន ព្រោះខ្វះគ្រឿងពីចិន

  • 2020-02-11 07:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nissan គឺជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយបង្អស់មួយ ដែលនឹងបិទទ្វាររោងចក្ររបស់ខ្លួនបណ្តោះអាសន្ន ដោយសារតែខ្វះគ្រឿងពីប្រទេសចិន។

ក្រុមហ៊ុនរថយន្តជប៉ុននេះនឹងផ្អាកសង្វាក់ផលិតកម្មរបស់ខ្លួនចំនួន ២ថ្ងៃ នៅរោងចក្រក្នុងប្រទេសជប៉ុន ដែលផលិតរថយន្ត Nissan Serena និង X-Trail។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅទូទាំងពិភពលោក កំពុងជួបបញ្ហាស្រដៀងគ្នានេះ ហើយបានបិទទ្វាររោងចក្ររបស់ខ្លួនផងដែរ ដោយសារតែវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ដែលកំពុងបង្កឲ្យមានអ្នកឆ្លង និងមនុស្សស្លាប់រាប់ពាន់នាក់។ ជាក់ស្តែង ក្រុមហ៊ុន Hyundai ក៏បានបិទទ្វាររោងចក្ររបស់ខ្លួននៅក្នុងប្រទេសកូរ៉ែខាងត្បូងបណ្តោះអាសន្នដែរ ដោយសារតែខ្វះគ្រឿងពីប្រទេសចិន។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើននៅទូទាំងពិភពលោក កំពុងជួបបញ្ហាខ្វះគ្រឿង ស្របពេលដែលរោងចក្រនៅប្រទេសចិន បាននិងកំពុងបិទទ្វារ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី