ក្រសួង​វប្បធម៌​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​ទិវា ១៤កុម្ភៈ​ឲ្យ​ស្រប​តាម​គន្លង​ប្រពៃណី​ខ្មែរ

  • 2020-02-11 12:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្ដីអំពាវនាវ​នៅ​ក្នុង​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២០​ ដើម្បី​ធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អំពី​អត្ថន័យ​នៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​ ឲ្យ​សមស្រប​នឹង​បរិបទ​នៃ​វប្បធម៌​ខ្មែរ។

ក្រសួង​បាន​កត់​សម្គាល់​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ ទិវា​នៃ​ក្ដី​ស្រលាញ់​កំពុង​តែ​ជ្រៀត​ចូល​ក្នុង​សង្គមជាតិ ពិសេស​ស្រទាប់​យុវវ័យ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រើប្រាស់​ដោយ​ភ័ន្ត​ច្រឡំ ហើយ​ប៉ះពាល់​នឹង​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ជាតិ។

ទន្ទឹមនឹងនេះ ក្រសួង​បាន​យល់​ថា ទិវា​នេះ​សម្រាប់​ប្រទេស​កម្ពុជា គួរ​តែ​ជា​ឱកាស​ក្នុង​ការ​ចែកចាយ និង​ធានា​នូវ​ក្ដី​ស្រលាញ់​សម្រាប់​មនុស្ស​ជុំ​វិញ​ខ្លួន ក្រោម​រូប​ភាព​ការ​ជួបជុំ ពិភាក្សា​គ្នា ទទួល​ទាន​អាហារ​រួម​គ្នា ជាដើម។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ចូល​រួម​ផ្សព្វផ្សាយ​ អប់រំ ពន្យល់​ណែនាំ ក្រើនរំលឹក​ឲ្យ​ប្រើប្រាស់​ទិវា​នេះ ឲ្យ​ស្រប​តាម​គន្លង​នៃ​វប្បធម៌​ខ្មែរ៕

ខាង​ក្រោម​នេះ​ជា​សេចក្ដីអំពាវនាវ​ផ្លូវ​ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៖

អត្ថបទ៖ សេរី មង្គល