Galaxy Z Flip ចេញជាផ្លូវការ តម្លៃ ១៣៨០ដុល្លារ

  • 2020-02-11 20:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Galaxy Z Flip បានបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធី Unpacked ឆ្នាំ ២០២០ ដែលវាមានតម្លៃ ១៣៨០ ដុល្លារ នៅបរទេស ចេញលក់ចាប់ពីថ្ងៃទី ១៤ ខែកុម្ភ:នេះ។

Galaxy Z Flip ជា​ទូរសព្ទ​បត់​អេក្រង់​បាន​ដែល​មាន​រាង​តូច​នៅ​ពេល​បត់​ផ្អឹប​ចូល​គ្នា ហើយ​មាន​រាង​ដូច​ជា​ស្មាតហ្វូន​ធម្មតា​នៅ​ពេល​ដែល​លា​ចេញ​អស់។ នៅ​ផ្នែក​ខាង​មុខ​នៃ​ទូរសព្ទ​គឺ​មាន​អេក្រង់​តូច​មួយ ដែល​សម្រាប់​បង្ហាញ​ព័ត៌មានសំខាន់ៗ​នានា និង​អាច​ប្រើ​សម្រាប់​មើល​ពេល​ថត Selfie ផង​ដែរ។

អេក្រង់ AMOLED បត់​បាន​របស់​វា​មាន​ទំហំ ៦,៧ អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ​ ១០៨០ x ២៦៣៦ ភីកសែល។ វា​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក ២៥៦GB ប្រភេទ UFS 3.0។

កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ១២MP ជា​មួយ Aperture f/1.8 អម​ដោយ​កាមេរ៉ា​ប្រភេទ Ultra-Wide ទំហំ ១២MP ដែល​មាន Aperture f/2.2។ កាមេរ៉ា​ខាង​ក្នុង​មាន​ទំហំ ១០MP ដែល​មាន​ Aperture f/2.4។ សម្រាប់​ថាមពល​ថ្ម​គឺ ៣៣០០ mAh៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម