ចង់ស្រលាញ់គ្នាបានយូរអត់ តោះអានលេងៗទៅ
- 2020-02-12 07:30:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ស្រលាញ់គ្នាបានយូរអត់ តោះអានលេងៗទៅ
ចន្លោះមិនឃើញ
ងាយៗសម្រាប់គូរស្នេហ៌ដែលចង់ស្រលាញ់គ្នាបានយូរ ៖
រស់នៅជាមួយភាពវិជ្ជមាន
Dr. John Gottman អ្នកជំនាញផ្នែកស្នេហា បានលើកឡើងថា ការដោះស្រាយជំលោះបែបវិជ្ជមាន នឹងធ្វើអោយស្នេហារបស់អ្នកមានភាពយូរអង្វែង។
បញ្ឈប់ការចាប់កំហុសគ្នា
The Marriage Clinic បានកំនត់ថា ដើមចមនៃការបែកបាក់គ្នា គឺការចាប់កំហុសនេះឯង ព្រោះគូស្នេហ៌មិនតិចទេដែលឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ដោយសារតែការមិនព្យាយាមយល់ពីគ្នា តែបែរជាអង្គុយចាប់កំហុសគ្នាទៅវិញ។
កុំធ្វើអ្វីតែម្នាក់ឯង
ការសិក្សានាពេលថ្មីៗរបស់ Published in Mayo Clinic Proceedings បានលើកឡើងថា ភាពជោគជ័យកើតឡើងពីការធ្វើការងារជាក្រុម មិនខុសអ្វីអំពីជីវិតគូ ដែលទាមទារអោយពួកយើងធ្វើអ្វីជាមួយគ្នា មិនថាការសម្រេចចិត្ត ឬ ការងារអ្វីនោះទេ។
ស្រលាញ់ពី ០ ទៅ ១០០
ភាពស្និទ្ធស្នាល នៃអារម្មណ៌ នឹងរូបរាងកាយ ជាកត្តាដែលធ្វើអោយក្តីស្នេហ៌របស់អ្នកមានភាពផ្អែមល្ហែម ដែលក្នុងនោះរួមបញ្ចូលទាំងការបារម្ភ ភាពជឿជាក់ ក្តីស្រលាញ់ ការអោយតម្លៃ នឹង ពេលវេលា។
ចងចាំតែអនុស្សាវរីយ៏ល្អៗ
ការសិក្សាមួយដែលបានចុះផ្សាយ នៅក្នុង Motivation and Emotion រកឃើញថា គូស្នេហ៌ដែលចូលចិត្តបង្កើតរឿងសប្បាយ បែបកំប្លែងជាមួយគ្នា គឺជាគូស្នេហ៌ដែលមិនងាយបែកបាក់គ្នានោះទេ។
បង្កើតភាពភ្ញាក់ផ្អើលដល់ដៃគូរ
អ្នកចិត្តវិជ្ជាបានរកឃើញថា គូស្នេហ៌ដែលចូលចិត្តធ្វើអ្វីដែលថ្មីសំរាប់ដៃគូរបស់ពួកគេ មិនថានៅក្នុងថ្ងៃពិសេសឬ យ៉ាងណា ទំនាក់ទំនងស្នហារបស់ពួកគេគឺបានយូរអង្វែងជាងគូរស្នេហ៌ធម្មតា៕