ឈុតក្ដៅសាច់លើសាឡុងក្នុងរឿង "Parasite” ជាឈុតសំខាន់បំផុត

  • 2020-02-12 06:51:59
  • ចំនួនមតិ 38 | ចំនួនចែករំលែក 73

ចន្លោះមិនឃើញ


ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្ដី​ភាពយន្ត​ FILO របស់​កូរ៉េ​ខាង​ត្បូង អ្នក​ដឹក​នាំ​រឿង Bong Joon Ho បាន​ចែក​រំលែក​ទាក់ទង​នឹង​ខ្សែ​ភាពយន្ត "Parasite” ដែល​ឈ្នះ​ពាន់​រង្វាន់​អូស្កា​ជា​ច្រើន និង​និយាយ​អំពី​ឈុត​ដ៏​ល្បី​មួយ គឺ​​ឈុត​ស្រើបស្រាល​នៅ​លើ​សាឡុង។

អ្នក​ដឹក​នាំ​រឿង Bong Joon Ho

ចាប់​តាំង​ពី​ខ្សែ​ភាពយន្ត​បាន​ចាក់​បញ្ចាំង​មក ទស្សនិកជន​មាន​​​ការ​យល់​ឃើញ​ខុសៗ​គ្នា​អំពី​ឈុត​ក្ដៅ​សាច់​នេះ ជា​ពិសេស​នៅ​កូរ៉េ​ខាង​ត្បូង ដែល​ភាពយន្ត​ "Parasite” មាន​កំណត់​​ជា PG-13។ អ្នក​មួយ​ចំនួន​ថែម​ទាំង​ជឿជាក់​ថា​ប្លង់​នេះ​គឺ​មិន​ចាំ​បាច់​បញ្ចូល​ក្នុង​រឿង​នោះ​ទេ។

Ki Taek

​យ៉ាងណាក្ដី​លោក Bong Joon Ho បាន​ចែក​រំលែក ៖ "ឈុត​លើ​សាឡុង​នោះ គឺ​តែង​តែ​ជា​ឈុត​ដ៏​សំខាន់​មួយ ចាប់​តាំង​ពី​ខ្ញុំ​ចាប់​ផ្ដើម​សរសេរ​​រឿង​នេះ​មក។ Parasite គឺ​ជា​សោកនាដកម្ម​ដែល​កើត​ឡើង​ដោយ​សារ​តួអង្គ​​ដែល​ចូល​ជ្រៅ ជាប់​ពាក់ព័ន្ធ​នឹង​ជីវិត​អ្នក​ដទៃ​ខ្លាំង ទោះ​ចេតនា​ឬ​អចេតនា​ក៏​ដោយ។ ស្រមៃ​មើល​ថា​វា​មាន​អារម្មណ៍​មិន​ស្រួល​បែប​ណា សម្រាប់​ឪពុក​ទស្សនា​ភាពយន្ត​ក្ដៅ​សាច់​ជា​មួយ​កូនៗ​របស់​ខ្លួន? ដូច​នេះ​សម្រាប់ Ki Taek ដែល​ត្រូវ​​​ប្រទះ​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​រួម​ភេទ​របស់​គ្រួសារ Park វា​គឺ​ជា​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ វា​ជា​ពេល​ដែល​ Ki Taek ចាប់​ផ្ដើម​រសាត់​ឆ្ងាយ​ពី​គ្រួសារ​ត្រកូល Park ហើយ​វា​ជា​​ប្លង់​សំខាន់​មួយ​ត្រូវ​បញ្ចូល​ក្នុង​សាច់​រឿង។”

ត្រង់​វគ្គ​នេះ​ដែរ អ្នក​ដឹក​នាំ​រឿង ចង់​ឲ្យ​ទស្សនិកជន​ទទួល​បាន​នូវ​អារម្មណ៍​តាន​តឹង មិន​ស្រួល​ក្នុង​ចិត្ត ដូច​ជា​​ទស្សនិកជន​​ចង់​ឲ្យ​ប្លង់​នេះ​ផុត​ទៅ​ឲ្យ​លឿន គឺ​លោក Joon Ho ចង់​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​ដូច​ជា​ Ki Taek អ៊ីចឹង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង