ញាក់សាច់! កូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីម្នាក់​ចោល ដោយសារខ្លាចចម្លងកូរ៉ូណាវីរុស

  • 2020-02-14 03:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​កូរ៉េខាងជើង​ម្នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ក្រោយ​ពេល​ដែល​រូប​គេ​ទៅ​អាង​ទឹក​សាធារណៈ​ទាំង​ដែល​ខ្លួន​កំពុង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក។

យោង​តាម​សារព័ត៌មាន​កូរ៉េ​ឲ្យដឹង​ថា មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឈ្មោះ Dong-a Ilbo ត្រូវ​បាន​ចាប់​ខ្លួន និង​បាញ់​សម្លាប់​ភ្លាម​ៗ ក្រោយ​ត្រូវ​ចោទ​ប្រកាន់​ថា​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លង​កូរ៉ូណា​វីរុស​នៅ​ក្នុង​អាង​ទឹក​សាធារណ។ មន្ត្រី​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ក្រោយ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​វិញ។ ការ​ធ្វើ​ដូចនេះ គឺ​ស្ថិត​ក្រោម​គោលការណ៍​ថ្មី​របស់​កូរ៉េខាងជើង ដោយ​ត្រូវ​ដាក់​អ្នក​ដែល​ទើប​មក​ពី​ចិន ឬ​មាន​ទំនាក់​ទំនង​ជាមួយ​ចិន ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​សិន។ ប៉ុន្តែ​សម្រាប់​មន្ត្រី​ខាង​លើ លោក​បាន​ល្មើស​នឹង​គោលការណ៍​ថ្មី​នេះ ហើយត្រូវ​បាន​សម្លាប់​ភ្លាម​ៗ​តែ​ម្ដង។

គួរ​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​កូរ៉េខាងជើង មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ឆ្លង​កូរ៉ូណា​វីរុស​ក៏​ដោយ ប៉ុន្តែ​រដ្ឋា​ភិបាល​ក្រុង​ព្យុងយ៉ាង បាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​បញ្ជៀស​ការ​រាលដាល​ពេញ​ព្រំ​ដែន​របស់​ខ្លួន​ជាមួយ​ចិន។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន