ចង់ដឹងថា Password អ្នកនៅក្នុងដៃ Hacker ឬអត់ ងាយសោះហ្នឹង
- 2020-02-14 08:32:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងថា Password អ្នកនៅក្នុងដៃ Hacker ឬអត់ ងាយសោះហ្នឹង
ចន្លោះមិនឃើញ
គណនីបណ្ដាញសង្គមដូចជា Facebook ជាដើមត្រូវបានគេ Hack យកទៅជាសុបិនអាក្រក់មួយរបស់អ្នកប្រើប្រាស់ទាំងឡាយ ព្រោះថាគណនីនីមួយៗអាចមានរក្សាទុកព័ត៌មានសំខាន់ៗជាច្រើន។ ប៉ុន្តែមិនថ្វីទេ មានវិធីងាយៗមួយអាចឲ្យអ្នកឆែកដឹងថាលេខសម្ងាត់ដែលអ្នកប្រើការពារគណនីអ្នក មាននៅក្នុងដៃ Hacker ឬក៏អត់។
ដើម្បីឆែកមើលគ្រាន់តែចូលទៅកាន់វិបសាយ haveibeenpwned.com រួចចុចលើផ្នែក Password ហើយបញ្ចូលលេខសម្ងាត់ដែលអ្នកប្រើចូលទៅក្នុងប្រអប់បន្ទាប់មកចុចពាក្យថា pwned? ជាការស្រេច។
ប្រសិនបើលេខសម្ងាត់អ្នកជាលេខសម្ងាត់ស្ថិតក្នុងដៃ Hacker នោះវានឹងលោតផ្ទាំងពណ៌ក្រហម ប៉ុន្តែបើសិនលេខសម្ងាត់របស់អ្នកមានសុវត្ថិភាពនោះវានឹងបង្ហាញផ្ទាំងពណ៌ខៀវជាមិនខាន។
គួរបញ្ជាក់ថាវិបសាយខាងលើធ្លាប់ជាវិបសាយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ឆែកមើលថា អាសយដ្ឋានអ៊ីមែល និង លេខសម្ងាត់របស់ពួកគេ ធ្លាប់ជាប់ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់របស់ក្រុមហ៊ុនធំៗដូចជា Myspace, LinkedIn, Adobe, Dropbox, Yahoo រួមទាំងក្រុមហ៊ុនរាប់រយដទៃទៀត ពីសំណាក់ Hacker ដែរឬអត់។ ប៉ុន្តែវិបសាយខាងលើបានបង្កើតមុខងារថ្មីគឺ Pwned Password ដែលអាចមើលថាលេខសម្ងាត់ដែលអ្នកកំពុងប្រើមានស្ថិតក្នុងការរងគ្រោះពី Hacker ទាំងនោះឬក៏អត់។
យ៉ាងណាក្ដីវិបសាយខាងលើបានណែនាំថាដាច់ខាតមិនត្រូវផ្ញើលេខសម្ងាត់ដែលអ្នកកំពុងប្រើជាប្រចាំទៅឲ្យអ្នកដទៃឡើយ ហើយក៏បញ្ជាក់ដែរថា សូម្បីវិបសាយ Have I Been Pwned នេះក៏មិនគួរដែរ។
ត្រង់ការបញ្ជាក់នេះមានន័យថាប្រសិនបើចង់រក្សាសុវត្ថិភាពលេខសម្ងាត់របស់ខ្លួន ហើយក៏ចង់ឆែកថាលេចសម្ងាត់ខ្លួនបានស្ថិតក្នុងការវាយប្រហារពី Hacker ឬ អត់នោះ គួរតែដោនឡូដបញ្ជីលេខសម្ងាត់ដែលរងការវាយប្រហារដែលមាននៅលើវិបសាយ Have I Been Pwned ផ្ទាល់ ហើយពិនិត្យម្ដងមួយ ដើម្បីរកលេខសម្ងាត់របស់អ្នក។ ត្បិតថាវិធីនេះស៊ីម៉ោងបន្តិច ប៉ុន្តែមានសុវត្ថិភាពខ្ពស់៕