ដោយសារ Tiger Street Football ទើបធ្វើឱ្យក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​ទៅ​លេងប្រេស៊ីល

  • 2020-02-14 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​បាល់​ទាត់ Tiger Street Football បាន​ធ្វើ​ឱ្យ​ក្រុម​បាល់​ទាត់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ​របស់​កម្ពុជាតែមួយ​គត់ បាន​ហោះ​ទៅ​លេងទឹកដី​​ប្រេស៊ីល កន្លែង​ដែលសំបូរ​ដោយ​វិរៈបុរស​បាល់ទាត់​ពិភពលោកល្បីៗ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ Sabay នារសៀល​ថ្ងៃមិញ​នេះ លោក លឹម តាំង តំណាង​ក្រុម​ជើងឯកឆ្នាំ ២០១៩ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​ថ្លែង​សរសើរ និង​អរគុណ​យ៉ាង​ខ្លាំងដល់ក្រុមហ៊ុន Tiger Beer។

សម្ដី «កាល​ទៅ​ប្រេស៊ីល​ជា​ក្ដី​ស្រមៃ​មួយ​ធំ​ណាស់។ ពួក​ខ្ញុំ​មិន​​នឹក​ស្មានថាយើង​ធ្វើ​បាន​សោះ ទៅ​ប្រេស៊ីល​គឺ​សប្បាយ​រីករាយ​មែនទែន។ ​​ខ្ញុំ​សូម​អរគុណ Tiger Beer ដែល​បាន​ឱ្យ​យើង​ទៅ​ប្រេស៊ីល»។

អំឡុង​ពេល​នោះ​ក្រុម​របស់​លោក បាន​ទៅ​ទស្សនា​កីឡដ្ឋាន​របស់​ក្រុម Flamengo ក្នុង​ទីក្រុង Rio de Janeiro ហើយ​ថែម​ទាំង​បាន​ លេង​បាល់​លើ​ឆ្នេរខ្សាច់​ជាមួយ​កីឡាករ​ល្បី​ៗផង​ដែរ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ចំពោះការ​ប្រកួត​បាល់​ទាត់ Tiger Street Football 2020 លើកនេះវិញបុរស​វ័យ​៣៥​ឆ្នាំ​ខាងលើ​ប្រាប់​ថា ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច រួមទាំងការប្រមូលផ្ដុំ​ហ្វឹកហាត់ ដើម្បី​ប្រកួត​ប្រជែង​ការពារ​តំណែង​ជើងឯក ត្បិតឆ្នាំ​នេះ​មាន​ក្រុម​ខ្លាំងៗចូលរួម​ច្រើន​ក៏ដោយ។

ការ​ប្រកួត​ពានរង្វាន់ Tiger Street Football 2020 ​មណ្ឌល​ខេត្ត​កំពត​ បាន​បើក​សន្និសីទ​ចាប់​ក្រុម​រួចរាល់ហើយកាល​ពី​​រសៀល​ថ្ងៃមិញនេះ ខណៈ​ក្រុមចូលរួមសរុបទាំងអស់មាន​ចំនួន ៦០ក្រុម។ ការប្រកួតនឹង​ចាប់​ផ្ដើម​​ឡើងនាព្រឹកម៉ោង ៧ កន្លះស្អែកនេះនៅ​ខាងត្បូង​សាលា​ខេត្ត​កំពត។ ការ​ប្រកួត​ប្រចាំមណ្ឌលទី៦ នេះគឺត្រូវជ្រើសរើសក្រុមខ្លាំងចំនួន ៦ ក្រុម​ឡើង​ទៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ កុម្ភៈ និង​ទី១​ មីនា ២០២០៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ អ៊ុំ សុភក្តិ