ក្រោយ​ចែក​ផ្លូវ​ជាមួយ Barca លោក Valverde ចង់​ធ្វើ​ការ​នៅ​លីគ​កំពូល​ប្រទេស​នេះ

  • 2020-02-14 13:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ernesto Valverde អតីត​គ្រូ​បង្គោល​ក្លឹប Barcelona បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ដឹកនាំ​ក្លឹប​នៅ​លីគ​កំពូល​អូស្ត្រាលី​ជាង​នៅ​អង់គ្លេស។

Valverde បាន​លើកឡើង​ថា៖ " មាន​មនុស្ស​ច្រើន​បាន​សួរ​ចិត្ត​ខ្ញុំ​ថា ចង់​ទៅ​ធ្វើ​ការ​នៅ Premier League អត់? ខ្ញុំ​ក៏​ឆ្លើយ​ថា អត់​ទេ! ខ្ញុំ​ចង់​ធ្វើការ​នៅ​លីគ​កំពូល​អូស្ត្រាលី​ជាង " ។

លោក​បាន​បន្ត​ថា៖ " អាជីព​ក្នុង​បាល់ទាត់​មិន​ស្ថិតស្ថេរ​រហូត​នោះ​ទេ​ អញ្ចឹង​ហើយ​ ពេល​ខ្លះ​យើង​ត្រូវ​រក​ឱកាស​ទៅ​ធ្វើការ​នៅ​កន្លែង​ថ្មីៗ​ ប្លែកៗ " ។

លោក​ Valverde ត្រូវ​បាន​ Barcelona បញ្ចប់​តួនាទី​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​មាន​ភាព​ល្អក់​កករ​ជាមួយ​អ្នក​នៅ​ក្លឹប នេះ​បើ​តាម​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី