Zouma ទម្លាយ​ថា Mourinho ធ្លាប់​ស្ដី​ឲ្យ​ថា លេង​អន់​ដូច​សំរាម

  • 2020-02-14 14:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​សញ្ជាតិ​បារាំង​ Kurt Zouma បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ RMC Sport នា​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Jose Mourinho ធ្លាប់​ឲ្យ​ចំៗ​​ថា​គេ​លេង​ដូច​សំរាម​ កាល​ពី​បុរស​ព័រទុយហ្គាល់​រូប​នេះ​កាន់​ Chelsea​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​ចាំ​ថា​នៅ​ក្នុង​ ការ​ប្រកួត​មួយ​ណា​ទេ​ ដឹង​តែ​នៅ​ក្នុង​ការ​ប្រកួត​នោះ​ខាង​ក្លឹប​ខ្ញុំ​ប្រកួត​ចាញ់​ ៣-១។ បន្ទាប់​ពី​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រកួត​នោះ​លោក​ Mourinho បាន​ហៅ​ខ្ញុំ​ទៅ​ការិយាល័យ​គាត់​ ហើយ​ស្ដី​ឲ្យ​ខ្ញុំ​ថា លេង​អន់​ដូច​សំរាម​អញ្ចឹង "។

Zouma បាន​បន្ត​ ៖ "​ ឮ​អញ្ចឹង​ហើយ​ ខ្ញុំ​អន់​ចិត្ត​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នឹង​បញ្ជាក់​ទៅ​គាត់​វិញ​ក្នុង​ពេល​ប្រកួត​ម្ដងៗ "។

យ៉ាងណាមិញ កីឡាករ​បារាំង​រូប​នេះ​ នៅ​តែ​និយាយ​ការពារ​ Mourinho ថា អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur រូប​នេះ ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ក្រុម​បាន​ឈ្នះ។

សូម​រំលឹក​ផង​ដែរ​ថា​ Zouma ​លេង​បាន​ ១០១​ប្រកួត​និង​រក​បាន​ ៥​គ្រាប់​នៅ​ក្លឹប​ Chelsea ថែម​ទាំង​ឈ្នះ​បាន​ពាន​មួយ​ចំនួន​ផង​ដែរ​ ហើយ​នៅ​រដូវ​កាល​នេះ គេ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ទៀងទាត់​ឲ្យ​ក្លឹប​តោខៀវ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី