លេង​ធ្ងន់​ដៃ​! Man City ត្រូវ​ពិន័យ​មិន​ឲ្យ​លេង​ Champions League ២​រដូវ​​កាល​

  • 2020-02-15 00:59:15
  • ចំនួនមតិ 30 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ


Manchester City បាន​ជាប់​ពិន័យ​មិន​ឲ្យ​លេង​គ្រប់​កម្មវិធី​អឺរ៉ុប​មាន​ដូចជា​ UEFA Champions League, Europa League សម្រាប់​២​រដូវ​កាល​បន្ទាប់​។

ការ​ពិន័យ​នេះ​ធ្វើ​ឡើង​ក្រោយ​ UEFA រក​ឃើញ​ថា​ City បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ច្បាប់​ "តុល្យភាព​ហិរញ្ញ​វត្ថុ" ដោយ​ពួកគេ​បាន​ចំណាយ​លុយ​ច្រើន​លើសលប់​​ពី​ចំណូល​របស់​ខ្លួន​ដើម្បី​ទិញ​ដូរ​កីឡាករ​នៅ​អំឡុង​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ។​

មាន​សេចក្ដី​រាយ​ការណ៍​ថា​ក្លឹប​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​ក៏​ប្រឈម​មុខ​នឹង​ការ​កាត់​ពិន្ទុ​ក្នុង​ក្របខ័ណ្ឌ​ Premier League ដែរ​ ព្រោះ​ច្បាប់​ FFP របស់​លីគ​កំពូល​ក៏​មាន​ការ​ពិន័យ​ និង​រឹត​បន្តឹង​លើ​ការ​ចាយ​លុយ​ស្រដៀង​គ្នា​ បើ​ទោះ​ជា​វា​មិន​ដូច​គ្នា​ទាំង​ស្រុង​ជាមួយ​ UEFA ក៏​ដោយ៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ