គិត​ទៅ​អ្នក​ខេត្ត​កំពត​ គាំទ្រ​ខ្លាំង​មិន​ថា​បាល់ទាត់​ពេល​ថ្ងៃ​ ឬ​ប្រគំ​តន្ត្រី​ពេល​យប់​នោះ​ទេ​

  • 2020-02-16 08:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​ទី១​ កាល​ពី​ម្សិលមិញ​នេះ​គឺ​មាន​យុវជន​គាំទ្រ​បាល់ទាត់​ Tiger Street Football 2020​ ខ្លាំង​តែ​ម្ដង​ ពោល​រក​កន្លែង​អង្គុយ​ចង់​មិន​បាន​ ខណៈ​យប់​ឡើង​វិញ​មាន​ប្រជាពលរដ្ឋ​កកកុញ​នៅ​កន្លែង​ប្រគំ​តន្ត្រី។​

អ្នកគាំទ្របាល់ទាត់ថ្ងៃទី១​

ការ​បង្ហាញ​ខ្លួន​លើក​ទី១​ នៅ​មណ្ឌល​ខេត្ត​កំពត​ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ Tiger Street Football 2020​ ពិត​ជា​កក្រើក​ និង​ឆក់​យក​អ្នក​គាំទ្រ​បាន​ច្រើន​មែនទែន​នៅ​ថ្ងៃ​ទី១​ ម្សិលមិញ​នេះ។​ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ច្រើន​ ជា​ពិសេស​យុវជន​ និង​ក្រុម​គ្រួសារ​កីឡាករ​ផ្ទាល់​មក​លើក​ទឹកចិត្ត​ក៏​ដូច​ជា​មក​ទស្សនា​ការ​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​មាន​នេះ។​

អ្នកគាំទ្របាល់ទាត់ថ្ងៃទី១​

ចំណែក​ការ​ប្រគំ​តន្ត្រី​វិញ​ក៏​មិន​ធម្មតា​ដែរ​ មាន​អ្នក​ចូលរួម​ច្រើន​ និង​ពេញ​កកកុញ​នៅ​តំបន់​ជាប់​មាត់​ព្រែក​កំពត​តែ​ម្ដង។​ ម្នាក់​ៗ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​មួយ​ការ​ប្រគំ​តន្ត្រី​ដែល​មាន​សុទ្ធតែ​តារា​ចម្រៀង​ល្បីៗ​នៅ​កម្ពុជា ​ព្រម​ទាំង​រីករាយ​និង​ការ​ដើរ​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដែល​បង​ប្អូន​អាជីវករ​ រួម​ទាំង​អ្នក​លក់​ម្ហូប​អាហារ​ជា​ច្រើន​កំពុងរង់ចាំតាម​ដង​ផ្លូវ។​

ការប្រគំ​តន្ត្រីយប់មិញ

សម្រាប់​ថ្ងៃ​នេះ​ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ នៃ​ការ​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​ចំនួន​ ៦​ក្រុម​ មណ្ឌលកំពត បាន​ឡើង​ទៅ​​​រាជធានី​ភ្នំពេញ​ ​នា​ចុង​ខែ​កុម្ភៈ​ និង​ថ្ងៃ​ទី១​ ខែ​មីនា​ ២០២០​ ខាង​មុខ​នេះ។​ រាត្រី​ទី២​ នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ និង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រស្មី​ហង្ស​មាស​ផង​ដែរ។​ ចំពោះ​តារា​ចម្រៀង​ដែល​ត្រូវ​សម្ដែង​យប់​នេះ​រួម​មាន ​ព្រាប​ សុវត្ថិ​ សុខ​ ស្រីនាង​ វី​ ឌីណែត​ និង​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​នាក់​ទៀត។​ កម្មវិធី​ប្រគំ​តន្ត្រី​ខាង​លើ​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង​ ៨យប់​តទៅ​ ទី​កន្លែង​ជាប់​មាត់​ស្ទឹង​កំពត៕​

ទិដ្ឋភាពអ្នកគាំទ្រយប់មិញ

អត្ថបទ៖ នួន ស៊ីណា​