Rolls-Royce ផ្ដល់ការបញ្ចុះតម្លៃដ៏សម្ងាត់មួយ សម្រាប់ឡានស៊េរី ២០១៩ និង ២០២០

  • 2020-02-17 02:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ផ្អែក​តាម​​​អត្រា​តម្លៃ​ដែល​​ប្រទះ​ឃើញ​ដោយ​ Cox Automative បាន​បង្ហាញ​ថា​ Rolls-Royce នៅ​សហរដ្ឋអាមេរិក​ កំពុង​ធ្វើ​ការ​​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​សម្ងាត់​សម្រាប់​រថយន្ត​ Dawn, Ghost និង Wraith ស៊េរី​ឆ្នាំ ២០១៩ និង ២០២០។

​​​​សម្រាប់​​ស៊េរី​ឆ្នាំ ២០១៩ ក្រុមហ៊ុន Rolls-Royce ផ្ដល់​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ២ ម៉ឺន​ដុល្លារ សម្រាប់​ម៉ូដែល Dawn, Ghost និង Wraith។ នេះ​ធ្វើ​ឲ្យ​ Rolls-Royce Dawn ថយ​ចុះ​តម្លៃ​​ពី ៣៤៦ ៣០០ ដុល្លារ មក​នៅ​ ៣២៦ ៣០០ ដុល្លារ, Rolls-Royce Ghost នៅ​សល់​ ២៩១ ៩០០ ដុល្លារ និង Rolls-Royce Wraith សល់​តម្លៃ​ ៣០០ ៥០០ ដុល្លារ។

សម្រាប់​ម៉ូដែល​ឆ្នាំ ២០២០ វិញ មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ ១៥ ០០០ ដុល្លារ និង​ផ្ដល់​ជូន​សម្រាប់​ម៉ូដែល​ទាំង​បី​ដូច​គ្នា។ ម៉ូដែល Dawn មាន​តម្លៃ ៣៣១ ៣០០ ដុល្លារ, ម៉ូដែល Ghost មាន​តម្លៃ ២៩៦ ៩០០ ដុល្លារ និង​ម៉ូដែល​ Wraith មាន​តម្លៃ ២៨១ ៩០០ ដុល្លារ។ ការ​បញ្ចុះ​តម្លៃ​ទាំង​នេះ​ផ្ដល់​ជូន​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​មីនា​ប៉ុណ្ណោះ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង