មកកម្ពុជា ៣ថ្ងៃ Margie និងប្ដីអួតកប់ៗមាត់ ពេលស្គាល់តំបន់ទេសចរណ៍ដ៏អស្ចារ្យមួយនេះ

  • 2020-02-17 04:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី ០៤ ខែកុម្ភៈ​ឆ្នាំ ២០២០​កន្លងទៅ​តារា​សម្ដែង​ Margie Rasri និង​ Pok Chirathivat ដែល​ជា​តារា​រ៉េប​ និង​ជា​ស្វាមី​របស់​នាង​បាន​ធ្វើ​​ដំណើរ​ជា​លើក​ដំបូង​ដោយ​យន្តហោះផ្ទាល់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​កូន​ភ្លោះ​របស់​ពួកគេ។

ការ​មកដល់​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជនជាតិ​ខ្មែរ​នាំគ្នា​ស្វាគមន៍​ជា​ច្រើន​ ពេល​ឃើញ​រូប​ដែល​អ្នកទាំង​ ២​បង្ហោះ​លើ Instagram ភ្លាម។ ដោយឡែក​កាល​ពី​ថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ ២០២០ ពួកគេ​បាន​ចេញ​ភាគ​វីដេអូ​ថ្មី​ បង្ហាញ​ពី​ដំណើរ​កម្សាន្ត​មក​កាន់​កម្ពុជា​ ហើយ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​នេះ​ គឺ​ទៅ​កាន់​កោះរ៉ុងចំនួន​ ៣​ថ្ងៃ។

ក្រៅពី​រីករាយ​ និង​សរសើរ​មិន​ដាច់ពីមាត់​នូវ​ឆ្នេរសមុទ្រ និង​ខ្សាច់​ដ៏​ស្រស់ស្អាត​ ពួកគេ​ក៏​សប្បាយ​ខ្លាំង​ពេល​​ជិះ​ទូក​កៃយ៉ាក់​លេង​កម្សាន្ត​ ហើយ​ថែម​ទាំង​បាន​ឃើញទេសភាព​នៃ​ព្រៃ​កោងកាង​ថែមទៀត​ផង។

ជាមួយ​គ្នា​នោះ​ ទាំង​ Pok និង​ Margie ក៏​មិនភ្លេច​ប្រាប់​ហ្វេនៗ​របស់​ខ្លួន​ដែរ​ថា​ ម្ហូប​ដែល​ពួកគេ​ចូល​ចិត្ត​ខ្លាំង​នោះ​គឺ ឡុកឡាក់ និង​ថែម​ទាំង​ផ្ដាំ​ថា​បើ​មក​កម្ពុជា​កុំភ្លេច​ញ៉ាំ​ម្ហូប​នេះទៀត៕

ទស្សនាវីដេអូដំណើរ​កម្សាន្ត​ដូច​ខាងក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី