អីយ៉ាស Apple ជ្រុល​ដៃ​បង្ហាញ​រាង iPhone ថ្មី ​ប្រើ​អេក្រង់​ពេញ​លែង​មាន​ស្នាម​ឆក?

  • 2020-02-17 06:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ច្បាស់​ថា​ជា​រឿង​ចៃដន្យ​ឬ​ចង់​ឲ្យ​តម្រុយ​ចំៗ ដែល​ក្រុមហ៊ុន Apple បាន​បង្ហាញ​នូវ​រូបរាង iPhone សេរ៊ី​ប្លែក​មួយ​ដែល​លែង​ប្រើប្រាស់​អេក្រង់​ឆក ជាប់​នៅ​ក្នុង​ការ​លក់​កាបូប Incase ICON Lite Backpack II របស់ Apple នៅ​លើ​គេហទំព័រ​ផ្លូវការ។

ជា​ការ​ប្រទះ​ឃើញ​និង​ចែករំលែក​ដោយ​បុគ្គល​ល្បី​ឈ្មោះ​ខាង​ផ្នែក​រចនា​គឺ​លោក Ben Geskin ដែល​សរសេរ​លើ​បណ្តាញ​សង្គម Twitter ​ថា៖ "Apple បាន​បញ្ជាក់​រួច​ជា​ស្រេច​ហើយ​ថា iPhone 12 គ្មាន​ស្នាម​ឆក​ទេ"។

យ៉ាងណាមិញ​ក្រោយ​ចេញ​ផ្សាយ​បាន​ប៉ុន្មាន​ម៉ោង ស្រាប់​តែ Apple ប្រញាប់​ផ្លាស់ប្តូរ​រូបភាព​ថ្មី​នោះ​ ហើយ​ដាក់​នូវ iPhone ដែល​មាន​ស្នាម​ឆក​មក​វិញ។

រូបភាពផ្លាស់ប្តូរភ្លាមៗពី Apple

បញ្ជាក់​ថា iPhone 12 អាច​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ខែ​កញ្ញា​ដូច​ឆ្នាំ​ទៅ​អ៊ីចឹង​ដែរ ខណៈ iPhone SE 2 ​ដែល​រំពឹង​បង្ហាញ​នៅ​ខែ​មិនា អាច​នឹងត្រូវ​ពន្យារ​ពេល​ ក្រោយ​រោងចក្រ​ផ្គត់ផ្គង់​កំពុង​ជាប់​រាំងស្ទះ​ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា