Apple នៅមិនច្បាស់លាស់ជម្រើស ២ ទាក់ទងនឹង iPhone 12 ប្រភេទ 5G

  • 2020-02-17 09:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន Apple បាន​សម្រេច​ចិត្ត​សម្រួល​គ្នា​នូវ​សង្គ្រាម​ផ្លូវ​ច្បាប់​ជា​មួយ​ក្រុមហ៊ុន Qualcomm និង​បាន​ធ្វើ​ការ​កក់​នូវ​​ឈីប 5G សម្រាប់ iPhone ឆ្នាំ ២០២០ របស់​ខ្លួន។ យ៉ាងណាក្ដី​ របាយការណ៍​​ថ្មី​បាន​និយាយ​ថា Apple មិន​ពេញ​ចិត្ត​នូវ​ការ​ឌីហ្សាញ​អង់តែន​របស់ Qualcomm ដែល​ត្រូវ​ប្រើ​ជា​មួយ​ឈីប 5G នោះ​ទេ ហើយ​ក្រុមហ៊ុន Apple អាច​ផលិត​អង់តែន​នេះ​ដោយ​​ខ្លួន​​ឯង។

​​ប្រភព​លាក់​មុខ​របស់​ទស្សនាវដ្ដី Fast Company បាន​និយាយ​ថា​ Apple នៅ​ស្ទាក់ស្ទើរ​នឹង​ការ​ឌីហ្សាញ​នៃ​ឈីប​ 5G ម៉ូដែល QTM 525 របស់​ Qualcomm ដោយ​សារ​វា​​មិន​​ស៊ី​​នឹង​ការ​ឌីហ្សាញ​ដែល Apple ចង់​បាន​លើ​ iPhone ស៊េរី​ឆ្នាំ ២០២០។

យ៉ាងណា​ក្ដី Qualcomm នៅ​តែ​ធ្វើ​ការ​ផ្គត់ផ្គង់​នូវ​ឈីប 5G ដែល​​ត្រូវ​ប្រើ​លើ iPhone ថ្មី ប៉ុន្តែ​​អង់តែន​នឹង​ត្រូវ​បង្កើត​ឡើង​ Apple។

ប៉ុន្តែ Apple ក៏​កំពុង​ធ្វើ​ការ​លើ​ការ​ឌីហ្សាញ​មួយ​ទៀត​ ដែល​ប្រើ​ប្រាស់​ទាំង​ឈីប​ Qualcomm និង​អង់តែន​របស់​ Qualcomm ទុក​ជា​​ផ្លូវ​ក្រោយ។ ដូច​នេះ Apple មាន​ជម្រើស​ក្នុង​ការ​ប្ដូរ​ទៅ​​ផលិត​ iPhone ដែល​ប្រើ​គ្រឿង​បន្លាស់​ទាំង​ពីរ​របស់ Qualcomm ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​ដូច​នេះ Apple នឹង​ត្រូវ​បញ្ចេញ iPhone ដែល​មាន​កម្រាស់​ក្រាស់​ខុស​ពី​គម្រោង​​មុន​របស់​ខ្លួន។

Fast Company បាន​លើក​ឡើង​អំពី​ការ​ដែល Apple ធ្លាប់​ជួប​បញ្ហា​ពី​មុន​មក ចំពោះ​អង់តែន​ដែល​ផលិត​ដោយ​ខ្លួន​ឯង។ ឧទាហរណ៍​ជាក់​ស្ដែងគឺ iPhone 4 មាន​ការ​ឌីហ្សាញ​អង់តែន​ដែល​ធ្វើ​ឲ្យ​បាត់​បង់​សេវា​ និង​បញ្ហា​ដទៃ​ទៀត ពេល​ដែល​កាន់​វា​ដោយ​យក​ដៃ​គ្រប​ពី​លើ​អង់តែន៕​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង