គ្រាន់តែ Pat សារភាពបើកចិត្តទទួលអ្នកថ្មីភ្លាម អតីតប្ដីនាង​ស្រាប់តែបង្ហោះសារបែប​នេះភ្លែត

  • 2020-02-18 03:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​ មាន​ការ​ភ្ញាក់​ផ្អើល​ និង​សាទរ​ពេញ​ពិភពសិល្បៈ​ថៃ​ បន្ទាប់ពី​តារា​សម្ដែង​ និង​ជាពិធីការិនី​ Pat Napapa បាន​ទម្លាយ​អារម្មណ៍ពិត​ និង​ព្រម​ទទួល​យក​ Oat Pramote ជា​អ្នក​ជិតស្និទ្ធប្រៀបដូចគ្រួសារតែមួយ។

Pat និង​ Oat

​អ្នក​ម្ដាយ​វ័យ​ក្មេង​ Pat Napapa បង្ហើប​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​លើ​ទូរទស្សន៍​ ថា​នាង​ និង​ Oat រាប់អាន​ និង​យល់ចិត្តគ្នាប្រៀបដូចគ្រួសារតែមួយ​ ប៉ុន្តែ​មិន​មាន​ទំនាក់ទំនងលើសពីនេះទេ។

ប៉ុន្តែ​បន្ទាប់​មក​ក៏មាន​អ្វី​គួរ​ភ្ញាក់​ផ្អើល​ជា​ថ្មី ទាក់ទង​នឹង​ Benz Racing ដែល​ជា​អតីត​ស្វាមី​របស់​​ Pat នៅពេល​ដែល​លោក​បង្ហោះ​រូប​មួយ​សន្លឹក​លើ Facebookភ្ជាប់​ជាមួយ​ឃ្លា​ថា «សុំ​នៅ​ស្ងាត់ៗម្នាក់ឯងមួយ​រយៈ»​។

ទោះ​ជា​យ៉ាង​ណា​ គេ​នៅ​មិន​ដឹង​ច្បាស់​ពី មូលហេតុ​ដែល​នាំ​ឲ្យ​ឪពុក​របស់​កូន Pat បង្ហោះ​រូប​បែប​នេះ​ទេ ប៉ុន្តែ​គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ថា​ពួកគេ​បាន​ដាច់​ស្រេចគ្នា​ហើយ​ ទោះ​បី​មិន​មែន​ជាប្ដីប្រពន្ធ​នឹង​គ្នា ក៏ពួកគេ​បន្សល់​នូវ​មិត្តភាព​រវាងគ្នា​នឹងគ្នាដែរ៕

ប្រភព៖ khaosod   ប្រែ​សម្រួល៖ យី សុធារី