ចង់រៀបការត្រូវមនុស្ស គួរតែយល់ដឹងពីរឿង៦នេះឲ្យបានច្បាស់

  • 2020-02-19 02:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើមនុស្សប្រភេទណា ទើប​អាច​ជ្រើសរើសយកមកធ្វើជាគូស្រករ​បាន​ល្អ? ៦ចំណុចខាងក្រោម​គឺជា​គន្លឹះមួយចំនួន ដែលគួរពិចារណា៖

1, មានរឿងអ្វី អ្នកគួរតែនិយាយចេញមក មិនគួរលាក់ទុក ហើយទុកឲ្យបុរសទាយនោះទេ ព្រោះគ្មាននរណាទាយដឹងចិត្តអ្នកឡើយ មានតែការនិយាយត្រង់ៗចេញមក ទើបអាចចៀសវាងនូវបញ្ហាមួយចំនួនបាន។

2, អ្នកមិនគួរព្រោះតែស្នេហា ហើយបោះបង់ចោលកិត្តយស ឬប្រមាថមាតាបិតាអ្នកឡើយ ហើយក៏មិនគួរបោះបង់ចោលការងារអ្នកដែរ ព្រោះបុរសដែលស្រឡាញ់អ្នកពិត នឹងមិនឲ្យអ្នកលះបង់អ្វីទាំងអស់។

4, មុនពេលរៀបការ អ្នកគួរតែជួបគ្រួសារខាងប្រុស ដើម្បីអាចដឹងថាអ្នកអាចរស់នៅជាមួយពួកគេបានឬទេ ទើបមិនកើតជម្លោះ ឬរឿងមិនពេញចិត្តក្រោយពេលដែលរៀបការរួច។

5, ក្នុងនាមជានារី គួរតែរក្សាសម្រស់ និងលុយកាក់របស់ខ្លួនឲ្យបានល្អ មិនគួរព្រោះតែមានប្តី ហើយបោះបង់រឿងពីរនេះចោលទេ ព្រោះអាចធ្វើឲ្យអ្នកបាត់បង់ទាំងស្វាមីអ្នកផងដែរពេលដែលអ្នកមិនប្រយ័ត្ន។

6, អ្នកមិនគួររៀបការជាមួយនឹងបុរសដែលប្រើអំពើហឹង្សាឡើយ ព្រោះអ្នកនឹងមិនអាចទទួលបានសុភមង្គលឡើយ។ ជាពិសេស អ្នកនឹងត្រូវបានគេវាយរាល់ថ្ងៃពេលដែលគេមិនសប្បាយចិត្តម្តងៗ។

អ្នកគួរតែរៀបការជាមួយនឹងបុរសដែលមានចរិតស្រដៀងអ្នក ទើបអ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានយូរអង្វែង ព្រោះអ្នកអាចមានគំនិតដូចគ្នា។ ដូចនេះ អ្នកគួរតែស្វែងយល់ពីរឿងទាំងនេះឲ្យបានច្បាស់ ទើបអាចទទួលបានសុភមង្គលពិត៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ tina taing -