អ្នក​ដឹក​នាំ​រឿង​ស្រាប់​តែ​ល្បី​ជាង Park Shin Hye ដោយ​សារ​តែ​សង្ហា​ពេក

  • 2020-02-19 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គេ​កម្រ​ឃើញ​​​ផលិតករ​ល្បី​ជាង​តួ​សម្ដែង​ក្នុង​រឿង​ណាស់ យ៉ាងណាក្ដី នេះ​គឺ​ជា​ករណី​ពិសេស​នៅ​ពេល​ទស្សនិកជន​ចង់​ដឹង​ពី​ផលិតករ​ជាង​តារា​ទៅ​ទៀត។

ខ្សែ​ភាពយន្ត Call បាន​ធ្វើ​សន្និសីទ​កាសែតនៅ​ទីក្រុង សេអ៊ូល ​ដើម្បី​​ផ្សព្វផ្សាយ​ស្នាដៃ​មួយ​នេះ។ តួ​ឯក​របស់​រឿង តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Park Shin Hye និង​ Lee El ។ យ៉ាងណាក្ដី ខណៈ​តារា​ជាច្រើន​បាន​បង្អួត​សម្រស់​យ៉ាង​ស្រស់​ស្អាត​នោះ រាល់​ចំណាប់​អារម្មណ៍​បែរ​ជា​ធ្លាក់​លើ​​អ្នក​ដឹក​នាំ​រឿង​ទៅ​វិញ ដោយ​សារ​​លោក​មាន​រូប​សម្បត្តិ​ស្អាត​មិន​ចាញ់​តារា​ឡើយ។

តាម​នោះ​ដែរ ក្រោយ​ពេល​កម្រង​រូបភាព របស់​ផលិតករ​វ័យ​៣០​ឆ្នាំ​ត្រូវ​បាន​បញ្ចេញ​ភ្លាម ឈ្មោះ​របស់​លោក​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​បំផុត លើ​គេហទំព័រ Naver របស់​កូរ៉េ។ គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដឹក​នាំ​រូប​សង្ហា​ខាង​លើ​មាន​ឈ្មោះ​ថា Lee Chong Hyun កើត​ឆ្នាំ​១៩៩០ បញ្ចប់​ការ​សិក្សា​ផ្នែក​ល្ខោន និង​ភាពយន្ត សកលវិទ្យាល័យ Kaywon និង​កំពុង​បន្ត​សិក្សា​ផ្នែក​ភាសាបរទេស​នៅ​សកលវិទ្យាល័យ Hankuk។

ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា​ នៅ​ពេល​ឈរ​ក្បែរ Park Shin Hye អ្នក​ដឹកនាំ​រឿង​រូប​នេះ​ មើល​ទៅ​មិន​ខុស​ពី តួ​ឯក​ប្រុស​ឡើយ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel